adverise with khmeread 0

អាមេរិក​ចាត់វិធានកា​រ​តឹងរ៉ឹង​ខ្លាំង​ដើម្បី​ការពារ​ការ​លួច​ធ្វើឃាត Trump នៅ​ថ្ងៃ​ស្បថ​កាន់តំណែង​

    ​គ្រប់គ្នា​មានការ​បារម្ភ​ពី​សុវត្ថិភាព​របស់លោក Donald Trump ប៉ុន្តែ​បើក​ដឹង​ការពិត​នៅ​ពីក្រោយ​ការរៀបចំ​ការពារ​សុវត្ថិភាព លោកអ្នក​ប្រហែលជា​លែង​បារម្ភ​ទៀតហើយ​។ 

​    ​ក្រោយ​ជាប់ឆ្នោត សុវត្ថិភាព​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​រង​ការគំរាមកំហែង​ធ្វើឃាត ហើយ​ឥឡូវនេះ​អាមេរិក​បាន​ចាត់វិធានការ​តឹងរ៉ឹង​ខ្លាំង​ដើម្បី​ការពារ​រូបលោក​។

​    ​ពួកគេ​ការពារ​សុវត្ថិ​ភាពខ្លាំង​រហូតដល់​ថ្នាក់ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បានប្រកាស​ហាម​ហោះហើរ​នៅលើ​មេឃ​ក្នុង​ម្តុំ​អគារ Trump Tower ដើម្បី​ហេតុផល​សុវត្ថិភាព​។ 

​    ​ដោយមាន​ការព្រួយបារម្ភ​អំពី​ការវាយប្រហារ​ភេរវកម្ម​ពីលើ​អាកាស FAA បានដាក់​ចេញ​វិធានការ​ការពារ​សុវត្ថិភាព​ជូ​ល​លោក Trump ដោយ​ប្រកាស​ហាម​ធ្វើការ​ហោះហើរ​ម្តុំ​អគារ Trump Tower ក្នុង​រង្វង់​ចម្ងាយ ៤ គីឡូម៉ែត្រ​។ 

​    ​យោងតាម​វេ​ប​សាយ TMZ បានឱ្យដឹងថា ពី​ឡុ​ត​យន្តហោះ​ទាំងអស់​ត្រូវបាន​បង្គាប់​ឱ្យនៅ​ឆ្ងាយ​ពី​អគារ​នេះ​នៅ​ថ្ងៃទី ៥ ដល់ ២១ មករា ឆ្នាំ ២០១៧​។ លោក​ត្រាំ​នឹង​ស្បថ​កាន់តំណែង​នៅ​ថ្ងៃទី ២០ មករា​។ 

​    ​ការ​រឹតបន្តឹង​នេះ​ក៏​អនុវត្ត​ផងដែរ​នៅ​លំនៅដ្ឋាន​ក្នុង​រដ្ឋ Indiana របស់​អនុ​ប្រធានាធិបតី Mike Pence ដោយ​ផ្ទះ​របស់គាត់​នឹងត្រូវ​ហាម​ការហោះហើរ​រំលង​ក្នុង​រង្វង់​ចម្ងាយ​ជិត ២ គីឡូម៉ែត្រ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់