adverise with khmeread Batman v superman trinity

តួ​ស្អាតៗ​និង​ល្បី​នឹង​សម្តែង​ក្នុង​រឿង "Batman v Superman: Dawn of Justice"

    ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​វេ​ប​សាយ USA TODAY អ្នកដឹកនាំ​រឿង​លោក Zack Snyder បាន​និយាយថា យើង​ជិត​បានឃើញ​តួអង្គ​ដែល​នឹង​មក​សម្តែង​ក្នុង​រឿង Batman v Superman: Dawn of Justice" ហើយ ដែល​ក្នុងនោះ​តួអង្គ​ទាំងអស់​គឺ​សម្តែង​តាម​លំនាំ​រឿងនិទាន​គំនូ​ជី​វច​ល Justice League​។​

​    ​អ្នកគាំទ្រ​រំភើបចិត្ត​ជាខ្លាំង​នៅពេល​អ្នកដឹកនាំ​រឿង​ប្រកាសថា តួអង្គ Wonder Woman (​សម្ដែង​ដោយ​កញ្ញា Gal Gadot) នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​។ តួអង្គ​ផ្សេងទៀត​មានដូចជា Batman (​សម្ដែង​ដោយ​លោក Ben Affleck), Superman (​សម្ដែង​ដោយ​លោក Henry Cavill), Glimpses of Flash (​សម្ដែង​ដោយ​លោក Ezra Miller), Aquaman (​សម្ដែង​ដោយ​លោក Jason Momoa) និង Cyborg (​សម្ដែង​ដោយ​លោក Ray Fisher)​។​

​    ​លោក Snyder បាន​និយាយ​ទៅកាន់ USA TODAY ថា "​ខ្ញុំ​ស្រលាញ់​តួ Batman, Superman, និង Wonder Woman ប៉ុន្ដែ​ក្នុងនោះ​តួអង្គ Flash, Aquaman, និង Cyborg ក៏​នឹង​បង្ហាញខ្លួន​ទាំងអស់គ្នា​ដែរ ដែល​មើលទៅ​វា​ពិតជា​ល្អ​និង​អស្ចារ្យ​ណាស់​សម្រាប់​រូបខ្ញុំ​។ ហើយ​ក្នុង​រឿងនេះ​មាន Hero ដែលជា​ក្រុម​អត្តឃាត​ផងដែរ​"​។

​    ​ការសម្ដែង​ជា​ក្រុម​អត្តឃាត​មានដូចជា​លោក Jared Leto សម្ដែង​ជា​តួអង្គ The Joker, លោក Will Smith សម្ដែង​ជា​តួអង្គ Deadshot, និង នាង Margot Robbie សម្ដែង​ជា​តួអង្គ Harley Quinn ដែលមាន​ភារៈកិច្ច​តាម​កម្ចាត់​ពួក​បិសាច Doomdays ជាមួយនឹង​ក្រុម Justice League​។​

​    ​គួរ​រំលឹក​ផងដែរ​ថា​រឿង Batman v Superman: Dawn of the Justice League នឹង​ចា​ក់ប​ញ្ជាំ​ង​នៅ​រោងភាពយន្ត​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦ នៅ​សហរដ្ឋអាមេរិក​៕

- កញ្ញា Gal Gadot

- លោក Ben Affleck

- លោក Henry Cavill

- លោក Ezra Miller

- លោក Jason Momoa

- លោក Ray Fisher

- លោក Jared Leto

- លោក Will Smith

- នាង Margot Robbie

adverise with khmeread
ប្រភព៖ ​ទិច​អ៊ី​ន​សាយ​ដ័​រ​

មតិយោបល់