adverise with khmeread Yang mi

Yang Mi និយាយថា នៅតែជឿជាក់លើប្តី Hawick Lau បើទោះបីជាមានពាក្យចរចាមអារ៉ាមមិនល្អក៏ដោយ

          មាន​សេចក្តីរាយការណ៍​ថា តារាស្រី​ចិន​ Yang  Mi  នៅ​តែ​ជឿជាក់លើ​ស្វាមី​ Hawick Lau ដែល​ជា​តារា​ភាព​យន្ត​ហុងកុង។

          Yang Mi បាន​និយាយ​នៅទីក្រុង​សៀងហៃ​ប្រទេសចិន​ថា “​ខ្ញុំ​ដឹង​ថា គ្រប់ គ្នា​បារម្ភ​ ហើយ​ខ្ញុំ​សូមអរគុណ។ មិនថា មាន​រឿង​អ្វីកើត​ឡើង​ទេខ្ញុំនៅតែ​ជឿជាក់​លើ​ Hawick “។

          នាង​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ បន្ទាប់ពី​បណ្តាញ​ពណ៌មាន​រាយ​ការណ៍​ថា Lau ដែល​កំពុង​ថតភាព​យន្តភាគ​នៅទីក្រុង Xinjiang នោះ​ ត្រូវបាន​គេ​ឃើញ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​បន្ទប់​សណ្ឋាគារ​ជាមួយ​នឹង​តារា​ស្រីសម្តែង​រួម Angle Wang ។

          កាលពីថ្ងៃពុធ Lau បាន​បដិសេធ​ថា លោកមិនបាន​ក្បត់​ចិត្ត​ប្រពន្ធ Yang Mi ទេ។ Lau បាន​និយាយថា គាត់មិនដែល​គិត​ថា ការពិភាក្សា​ពី​ប៉ារ៉ូល​រឿង​ក្នុង​បន្ទប់​ជាមួយ Wang នឹងបង្កើត​បាន​ជា​ពាក្យចចាមអារ៉ាមទាំងអស់នេះនោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់