adverise with khmeread 0

បើ​ស្អប់​ពង ពិសា​អាហារ​ពេលព្រឹក ២ នេះ​ជំនួស​វិញ ព្រោះ​សម្បូរ​ប្រូតេអ៊ីន​ដូចគ្នា​

    ​អាវុធ​សម្ងាត់ ដែល​ផ្ដល់​អ្នក​នូវ​កម្លាំង​ពេញ​មួយថ្ងៃ គឺ​អាហារ​ពេលព្រឹក ហើយ​មិនត្រូវ​អត់​វា​ម្ដងណា​ឡើយ​។ ប៉ុន្ដែ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​រឹត​តែមាន​កម្លាំង​ពេញ​មួយថ្ងៃ​បាន ក្រៅពី​ស៊ុត ដែល​សម្បូរ​ប្រូតេអ៊ីន​នោះ​?

​    ​១. គ្រាប់​ជីរ​៖ ជាមួយនឹង​ប្រូតេអ៊ីន ១១ ក្រាម និង ជាតិ​សរសៃ ១៩ ក្រាម​គ្រាប់​ជីរ​នឹង​បំពេញ​កម្លាំង​របស់​អ្នក​ពេញ​មួយថ្ងៃ​។ លោកអ្នក​អាច​ពិសា​វា​មួយ​កែវ​ពេលព្រឹក គឺ​ជំនួស​ពង​ទា​ស្ងោ ២ គ្រាប់​។​

​    ​២. យ៉ា​អួ​៖ ពិសា​យ៉ា​អួ​ជាមួយនឹង​ផ្លែឈើ និង​គ្រាប់​ធុញ្ញ​ជាតិ​នានា​ពេលព្រឹក លោកអ្នក​នឹងមាន​អារម្មណ៍​ថា​ឆ្អែត​មាន​កម្លាំង​ពេញ​មួយ​ព្រឹក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់