adverise with khmeread 1

ជា​បទពិសោធន៍​ដើម្បី​ប្រុងប្រយ័ត្ន​! លោកយាយ​ម្នាក់នេះ​បី​ចៅប្រុស​ធ្វេសប្រហែស​ពេក​របូត​ពី​ដៃ​ធ្លាក់​ពីលើ​ជណ្តើរយន្ត​បាក់ក​ស្លាប់​

    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​រន្ធត់​មួយ​បង្ហាញ​អំពី​កូនក្មេង​ម្នាក់​បាន​ធ្លាក់​ពី​ជណ្តើរយន្ត​នៅ​កម្ពស់ ៩ ម៉ែត្រ​រហូតដល់​ស្លាប់​។​

​    ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​នៅ​ផ្សារ​ទំនើប Wu Yue ជាន់​ទី​បី​ក្នុង​សង្កាត់ Qingpu ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​នេះ​បង្ហាញ​ពី​លោកយាយ​ម្នាក់ បាន​ពរ​ចៅ​របស់គាត់​ខណៈ​គាត់​ដើរ​ឆ្ពោះទៅ​ជណ្តើរយន្ត​។ ប៉ុន្តែ​នៅពេល​គាត់​ឈាន​ជើង​ជាន់​ជណ្តើរ គាត់​ស្រាប់តែ​ជំពប់ជើង ហើយ​បាត់បង់​លំនឹង​ខ្លួន ដែល​នេះ​បណ្តាលឱ្យ​ចៅ​របស់គាត់​បាន​របូត​ចេញពី​ដៃ​គាត់ ហើយ​ធ្លាក់​ទៅ​ពី​ជណ្តើរយន្ត​តែម្តង​។​

​    ​នៅក្នុង​វីដេអូ​នេះ គេ​ឃើញ​ស្ត្រី​ម្នាក់​ជាមួយ​កូនស្រី ដែល​ត្រូវបាន​ជឿថា ជា​ម្តាយ​របស់​កូន​ដែល​បាន​ធ្លាក់​ពី​ជណ្តើរយន្ត រន្ធត់ចិត្ត​ជាខ្លាំង​ពេល​ឃើញបែបនេះ ហើយក៏​ប្រញាប់​ទៅ​ជួយ​ប៉ុន្តែ​អ្វីៗ​បាន​កន្លងផុត​ទៅហើយៗ​កូនស្រី​តូច​ម្នាក់​របស់គាត់​ក៏ត្រូវ​បានឃើញ កំពុង​ធ្លាក់​ពី​ជណ្តើរ​ផងដែរ ប៉ុន្តែ​មិនមាន​របួស​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​

​    ​ក្មេងប្រុស​តូច​នោះ តាម​ដឹង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​បាន​ស្លាប់​កាលពី​ព្រឹក​ម្សិលមិញ​បាត់ទៅហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់