adverise with khmeread Untitled 1

ត្រាំ បញ្ចេញ​ឥទ្ធិពល​! លោក​និយាយថា​នឹង​បញ្ចប់សង្គ្រាម​ស៊ី​រី​ឱ្យបាន​តាមរយៈ​ការទាត់ចោល​ពួក​ឧទ្ទាម និង​ចាប់ដៃ​ជាមួយ​រុស្ស៊ី​កម្ចាត់ ISIS

    ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ បានបញ្ជាក់​ម្តងទៀត​ពី​ជំហរ​របស់គាត់​អំឡុង​ការធ្វើ​យុទ្ធនាការ​បោះឆ្នោត​ថា ការជួយ​រដ្ឋាភិបាល​ស៊ី​រី​ដើម្បី​ប្រយុទ្ធ​ជាមួយ​ពួក ISIS គួរតែ​ជា​កម្មវត្ថុ​ចម្បង​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី បើទោះជា​មានការ​ស្នើ​ពី​ក្រុម​ឧទ្ទាម​ឱ្យ​បន្ត​គាំទ្រ​ពួកគេ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បា​សា អាល់​អាសាដ​ក៏ដោយ​។​

​    ​លោក​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ Wall Street Journal កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា "​ខ្ញុំ​មានការ​យល់ឃើញ​ខុសពី​មនុស្ស​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​នៅ​ស៊ី​រី​។ ឥរិយាបថ​របស់ខ្ញុំ​គឺ អ្នក​កំពុង​វាយ​ប្រទេស​ស៊ី​រី ប្រទេស​ស៊ី​រី​កំពុង​វាយ​ពួក ISIS ហើយ​អ្នក​ត្រូវតែ​កម្ចាត់​ពួក ISIS"​។​

​    ​លោក​ត្រាំ​បាន​ថ្លែង​ទៀតថា ខណៈ​គាត់​មិន​ចូលចិត្ត​លោក​អាសាដ​ទាល់តែសោះ ការផ្តល់​ការគាំទ្រ​ដល់​របប​អាសាដ​គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ឈប់​ពួក​ជ្រុលនិយម ដែល​បាន​បង្កឱ្យមាន​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​ស៊ី​រី​កាន់តែខ្លាំង​ឡើង និង​ថែមទាំង​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​។​

​    ​លោក​ក៏​សង្កត់ធ្ងន់​ខ្លាំង​អំពី​ការជួសជុល​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង និង​ជា​អ្នកគាំទ្រ​ខាង​យោធា​របស់​ស៊ី​រី​នៅក្នុង​ជម្លោះ​ស៊ី​រី​។​

​    ​គាត់​បាន​ប្រាប់ Wall Street Journal, ទៀតថា "​រុស្ស៊ី​ឥឡូវ​ចាប់​ដៃគូ​ពេញលេញ​ជាមួយ​ស៊ី​រី​ហើយៗ​ឥឡូវនេះ​អ្នកមាន​អ៊ីរ៉ង់ ដែល​ក្លាយជា​ខ្លាំងក្លា ដោយសារតែ​យើង ក៏​កំពុង​ចាប់​ដៃគូ​ជាមួយ​ស៊ី​រី​ដែរ​។ ឥឡូវ យើង​កំពុង​គាំទ្រ​ក្រុម​ឧ​ទ្ធា​ម​ដើម្បី​ប្រឆាំងនឹង​ស៊ី​រី ហើយ​យើង​មិនដឹងថា មនុស្ស​ទាំងអស់នោះ​ជា​នរណា​ឡើយ​។ ប្រសិនបើ​សហរដ្ឋអាមេរិក​វាយប្រហា​រលោក​អាសាដ យើង​ច្បាស់​ជា​ត្រូវ​ប្រយុទ្ធ​គ្នា​ជាមួយ​រុស្ស៊ី​ហើយ​"៕

 

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់