adverise with khmeread 1

មិន​នឹកស្មាន​សោះ​ថា​ត្រឹម​ផ្លែ​ពោត​ពណ៌​ស្វាយ​មួយ​ផ្លែ​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ប្រឆាំង​ជំងឺ​ដ៏​គួរ​ខ្លាច​បំផុត​ក្នុង​លោក​

    ​តើ​អ្នកដឹង​ទេ​ថា ពោត​ពណ៌​ស្វាយ​សម្បូរ​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ទប់ស្កាត់​ការ​លូត​កោសិកា​មហារីក និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​?

​    ​ក្នុង​គ្រាប់ពោត​ពណ៌​ស្វាយ​គឺ​ផ្ទុក​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​បន្សាប​កម្រិត​រ៉ាឌីកាល់​សេរី ដែល​បង្ក​ជា​មហារីក​។ គេ​មិន​រកឃើញ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​ច្រើន​នៅក្នុង​ប្រភេទ​ពោត​ផ្សេង​នោះឡើយ​។ 

​    ​ដោយសារ​សារធាតុ​នេះហើយ​ទើប​ពោត​ពណ៌​ស្វាយ​មាន​សមត្ថភាព​បន្ថយ​និង​ទប់ស្កាត់​ដុំ​សាច់​មហារីក​គ្រប់​ប្រភេទ​មិនឱ្យ​លូតលាស់ និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ផ្សេងៗ​។ ក្រៅពីនេះ ពោត​នេះ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជួយ​ទប់ស្កាត់​ការចុះ​ខ្សោយ​សមត្ថភាព​ភ្នែក គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ប្រសើរ និង​បន្ថយ​ភាព​ចាស់​មុន​អាយុ​។​

​    ​* អត្ថប្រយោជន៍​ផ្សេងទៀត​របស់​ពោត​ពណ៌​ស្វាយ (​ត្រូវ​ចាំ គឺ​ពិ​សាវា​ជា​ទម្រង់​ពោត​ស្ងោ ១ ថ្ងៃ ១ ផ្លែ​)
​    ​១. ផ្សះ​មុខរបួស​ឱ្យ​ឆាប់​ជាសះស្បើយ​
​    ​២. ព្យាបាល​បញ្ហា​ទាក់​ទងសួត​
​    ​៣. ជួយ​ព្យាបាល​បញ្ហា​តម្រងនោម​
​    ​៤. ជួយ​ព្យាបាល​រាគរូស 

​    ​ដើម្បី​បាន​អត្ថប្រយោជន៍​ទាំងអស់នេះ លោកអ្នក​គួរ​បញ្ចូល​ពោត​ស្ងោ​ពណ៌​ស្វាយ​ឱ្យបាន​ទៀងទាត់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់