adverise with khmeread Untitled 1

តុលាការ​ហ្ស៊ី​ម​បា​វ៉េ​សម្រេច​ឱ្យ​ជនជាតិ​អាមេរិក​រួចខ្លួន ទោះបី​សម្លាប់​តោ​គួរឱ្យ​ស្រឡាញ់​បំផុត​របស់​ប្រទេស​នេះ​ក្តី​

    ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​បាន​ទម្លាក់​ការចោទប្រកាន់​ទាំងអស់​ចំពោះ​បុរស​ម្នាក់ ដែល​បាន​ផ្តល់ជំនួយ​លុយ​ដើម្បី​សម្លាប់សត្វ​តោ​ដ៏​ល្បី​របស់​ប្រទេសមួយ​នេះ​កាលពី​ឆ្នាំ ២០១៥​។​

​    ​ពេទ្យធ្មេញ​អាមេរិក​ឈ្មោះ Walter Palmer បាន​បង់លុយ​ចំនួន ៥០.០០០ ដុល្លារ ដើម្បី​តាម​ចាប់ បាញ់ និង​កាត់​ក​សត្វ​តោ​ជាទី​ស្រឡាញ់​របស់​ឧទ្យាន​ជាតិ Hwange National Park ឈ្មោះ Cecil​។​

​    ​ការអំពាវនាវ​ឱ្យធ្វើ​បត្យាប័ន​បុរស​វ័យ ៥៥ ឆ្នាំ​រូបនេះ និង​បង្ខំ​ឱ្យ​រូបគេ​ប្រឈមមុខ​នឹង​ការកាត់ទោស​ក្នុងប្រទេស​ហ្ស៊ី​ម​បា​វ៉េ​ត្រូវបាន​ច្រានចោល​ដោយ​តុលាការ​ប្រទេស​នេះ​។​

​    ​ក្រុម​សកម្មជន​សិទ្ធិ​សត្វ​សង្ឃឹមថា សត្វ​តោ​ដែល​បាន​ស្លាប់​នៅ​អាយុ ១៣ ឆ្នាំនេះ នឹង​ទទួលបាន​យុត្តិធម៌​បន្ទាប់ពី​បុរស​ពីរ​នាក់​ដែល​ជួយ​សម្រួល​ដល់​ការតាមប្រមាញ់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែកក្កដា ឆ្នាំ ២០១៥​។​

​    ​អ្នក​តាម​ប្រមាញ់​សត្វ​អាជីព​ឈ្មោះ Theo Bronkhorst និង ម្ចាស់​ឧទ្យាន ឈ្មោះ Honest Trymore Ndlovu ត្រូវបាន​ចោទប្រកាន់​ពីបទ​តាម​ប្រមាញ់​សត្វ​ខុសច្បាប់​។​

​    ​ប៉ុន្តែ​កាលពី​ថ្ងៃទី ៩ វិច្ឆិកា តុលាការ​ហ្ស៊ី​ម​បា​វ៉េ​បាន​ទម្លាក់​ការចោទប្រកាន់​ប្រឆាំង​លោក Bronkhorst ដោយ​ពួកគេ​បានសម្រេច​ថា ការចោទប្រកាន់​ជនជាប់ចោទ​គឺ​វា​មិន​សម​ទំនង​។​

​    ​យោងតាម BBC ឱ្យដឹងថា មេធាវី​របស់គាត់​គឺ​លោក Perpetua Dube បាន​និយាយថា បទល្មើស​របស់ Bronkhorst មាន​មាន​ច​រឹត​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ​។​

​    ​ទោះយ៉ាងណា រដ្ឋ​ហ្ស៊ី​ម​បា​វ៉េ​នៅតែ​អាច​ចោទប្រកាន់​បាន ប៉ុន្តែ​សាលក្រម​របស់​តុលាការ​មានន័យថា Bronkhorst នឹង​ដើរ​ចេញពី​បទល្មើស​ខុសច្បាប់​របស់ខ្លួន​យ៉ាង​ងាយស្រួល និង​មាន​សេរីភាព ហើយ​អ្វី​ដ៏​គួរឱ្យ​សោកស្តាយ​នោះ​គឺ គ្មាន​បុរស​ណា​ម្នាក់​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​សត្វ​តោ Cecil ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់