adverise with khmeread Untitled 1

ថ្ងៃទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ​៦០​ទៅ​៧០​ម៉ឺ​ន​នាក់​,​ មាន​ចោរលួច​៣​ករណី​ចាប់បាន​២​ករណី​២​នាក់​

    ភ្នំពេញ​​ ៖ យោងតាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យដឹង​ថា សភាពការណ៍​ដែល​បានកើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​ព្រះ​រាជពិធី អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ មាន​ករណី​លួច ចំនួន៣​ករណី បង្ក្រាបបាន​២​ករណី ចាប់បាន​២​នាក់​, ក្មេង​វង្វេង​ម្តាយ​២​នាក់  ត្រូវបាន​ប្រកាស និង​ប្រគល់ជូន​អាណាព្យាបាល​វិញ​, ទូក​លិច​២​គ្រឿង ត្រូវបាន​សង្គ្រោះ​និង​គ្មាន​គ្រោះថ្នាក់ និង​ភ្នាក់ងារ​សុខាភិបាល បាន​សង្គ្រោះ​អ្នកមាន​សុខភាព​ខ្សោយ ចំនួន​៤​នាក់ ទៅ​មន្ទីរពេទ្យ​។​

    ក្នុង​ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ កងកម្លាំង​ប៉ូលិស​ជាតិ កម្លាំង​អាវុធហត្ថ និង ប្រជា​ការពារ បានរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ពី​៦០ ទៅ ៧០​ម៉ឺន​នាក់​។​

    បើសិនជា​ប្រជាពលរដ្ឋ ជួបប្រទះ​បញ្ហា​អ្វី ដែល​កើតឡើង អាច​រាយការណ៍​មកកាន់​អគ្គស្នងការដ្ឋាន​ប៉ូលិស​ជាតិ តាម​លេខ​ទូរស័ព្ទ​ចំនួន​១៦​ខ្សែ គឺ ០១៧ ៥៦២ ២២២, ០៩៧៦ ៦៦៨ ៨៨១, ០៩៧ ៦៦៦ ៦៧៦, ០៩៧៩ ៣០៩ ៩៩៩, ០៧៧ ៨០៧ ៧៧៧, ០១២ ៨០៩ ៩៧៩, ០១២ ៥៨៦ ៥៤៩, ០១២ ៥១១ ៣៣៣, ០១២ ៩៣០ ៧៧៧, ០១២ ៥០២ ៤២៤, ០១៧ ៨២២ ០២២, ០១៧ ៨៤៥ ១៦៨, ០១១ ៧០៦ ៧០៦, ០១២ ៨៩៨ ៨៩១, ០១២ ៩៥០ ២៧២, ០១២ ២៧២ ២២៤។​

    សូម​បងប្អូន​មេត្តា​ពិនិត្យ​ទីតាំង​សមត្ថកិច្ច​ប្រចាំការ​,​ ទីតាំង​ពិ​ពរ​ណ៌​,​ ទីតាំង​ចំណត​ និង​ទីតាំង​តន្ត្រី​លើ​ផែនទី​ដូចខាងក្រោម​នេះ៕

adverise with khmeread

មតិយោបល់