adverise with khmeread Unnamed

ស៊យ​នុះ​ស៊យ​!!! ​ចូលក្នុង​រណ្តៅ​លួច​អាគុយ​ចៃដន្យ​ផ្ទុះ​របួស​ជើង​ធ្ងន់ធ្ងរ​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បានធ្វើ​សកម្មភាព​ចូលក្នុង​រណ្តៅ​ដី​លួច​យក​អាគុយ ចៃដន្យ​អាគុយ​នោះ​ផ្ទុះ​បណ្តាលឱ្យ​របួស​កាលពី​ថ្ងៃ​១២ ​វិច្ឆិកា​ ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦ ​និង​២៥​នាទី​ល្ងាច​​នៅ​ចំណុច​រណ្តៅ​ជីកដី​របស់លោក​ឧកញ៉ា ​ស្រ៊ុន ​សំណាង ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​២ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ហេតុការណ៍​នេះ​បង្កឡើង​ឈ្មោះ​ កន ចន្ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ស្នាក់នៅ​ភូមិ​អន្លង់​ទៀន ឃុំ​អន្លង់​ខ្ពស់ ស្រុក​បុរី​ជលសារ ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​រូបនេះ​បានធ្វើ​ស​កម្ម​ភាព​ចូល​លួច​អាគុយ​ម៉ាស៊ីន​ក្នុង​រណ្តៅ​នោះ​ជាហេតុ​បណ្តាលឱ្យ​អាគុយ​នោះ​ផ្ទុះ​បែក​រងរបួស​ជើងឆ្វេង​ជា​ទម្ងន់​។​

    បច្ចុប្បន្ន ជ​នស​ង្ស័យ​ខាងលើ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧​ដេ​ខេត្តកំពង់ចាម​និង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕
                  

adverise with khmeread

មតិយោបល់