adverise with khmeread Short name

ឈ្មោះ​ខ្លី​ស្រួល​ហៅ​ជា​មនុស្ស​មាន​មន្ត​ស្នេហា​ទាក់ទាញ​?

    ​ប្រសិនបើ​ឈ្មោះ​របស់​អ្នក "​ខ្លី​ស្រួល​ហៅ​" អ្នក​ប្រហែលជា​មនុស្ស​ប្រុស​ត្រូវប៉ាន់​សម្បើម​ណាស់​ស​ម្រា​ប់​ស្រីៗ បន្ទាប់ពី​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ការដែល​មានឈ្មោះ​ខ្លី​ជួយ​បង្កើន​ការទាក់ទាញ​ក្នុងចំណោម​មនុស្ស​ផ្ទុយ​ភេទ​។

​    ​មនុស្ស​ស្រី ដែលមាន​ឈ្មោះ​ខ្លី​មួយ​ម៉ាត់ ឬ​ពីរ​ម៉ាត់ ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ឥទ្ធិពល​នៃ​ឈ្មោះ​ខ្លី​នេះដែរ បើ​និយាយ​ពី​ការទាក់ទាញ​ខាង​ផ្លូវភេទ​។

​    ​សរុបសេចក្តី ការសិក្សា​ថ្មី​នេះ​បាន​រកឃើញថា ឈ្មោះ​ខ្លី​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​មនុស្ស​ដែលមាន​ឈ្មោះ​វែង​រហូតដល់​ទៅ ៧២ ភាគរយ​ឯណោះ​។

​    ​ការសិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​វេ​ប​សាយ​គូ​ណាត់ Badoo ដែល​បាន​សិក្សា​ទៅលើ​របៀប​ផ្សេងៗ​ធ្វើឡើង​ដោយ​អ្នកប្រើប្រាស់​របស់ខ្លួន​ចំនួន ១៩០ លាន​នាក់ និង​បានធ្វើ​ការប្រៀបធៀប​អ៊ីមែល​ដែល​បាន​ផ្ញើ​ទៅកាន់​អ្នក​ដែលមាន​ឈ្មោះ​ខ្លី និង​អ្នក​ដែលមាន​ឈ្មោះ​វែង​។​

​    ​អ្នកនាំពាក្យ​របស់​វេ​ប​សាយ Badoo បាន​និយាយថា "​ភាព​ទាក់ទាញ​តាម​អន​ឡាញ​មិនមែន​អាស្រ័យ​តែ​លើ​រូប​សម្រស់​នោះទេ​។ សូម្បីតែ​ប្រវែង​របស់​ឈ្មោះ​ក៏​អាចធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​ដ៏​ភ្ញាក់ផ្អើល​ផងដែរ​"​។

​    ​លោក Jo Hemmings អ្នក​ចិត្តសាស្ត្រ​និង​ជា​អ្នក​បង្ហាត់​ផ្នែក​ណាត់​គូស្នេហ៍​បាន​និយាយថា "​ឈ្មោះ​របស់​អ្នក​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​អំពី​ខ្លួន​អ្នក​។ មនុស្ស​ដែលមាន​ឈ្មោះ​កាត់​ខ្លី​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​ជាង និង​មាន​ភាព​រួសរាយ​រ៉ា​ក់ទា​ក់ជាង និង​ពុំ​សូវ​ចេះ​រំខាន​គេ​នោះទេ​។ មនុស្ស​ឈ្មោះ​ខ្លី​បាន​ផ្តល់នូវ​អារម្មណ៍​កក់ក្តៅ និង​ភាពសាមញ្ញ​ដល់​ដៃគូ​"៕

(​ហាម​ចម្លង​យក​អត្ថបទ​ពី​វេ​ប​សាយ​ខ្មែរ​រីដ​ដោយ​គ្មាន​ការអនុញ្ញាត)

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់