adverise with khmeread Unnamed %282%29

សំរាម​ដល់ក​!!!​ ​តែ​មិន​អី​ទេ​មានកម្ម​ករ​ជិត ​៦០០​ នាក់​មមាញឹក​ប្រមូល​សំរាម​ពី​ម៉ោង ​១២ ​យប់​បញ្ចប់​ម៉ោង ​៨ ​ព្រឹក​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​ថ្ងៃទី​១

    ភ្នំពេញ ៖ លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​១៤ ​វិច្ឆិកា​នេះ​ថា សម្រាប់​ថ្ងៃទី១​ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អង្គភាព​សួនច្បារ និង​ក្រុម​ហ៊ី​ន​ស៊ីន​ទ្រី ដែលមាន​កម្លាំង​ជិត ​៦០០​ នាក់ ​និង​រថយន្ត​ ៥៦ ​គ្រឿង ក្នុងនោះ អង្គភាព​របស់លោក មាន​ចំនួន​ ២៩០ ​នាក់ កម្មករ​សម្រាប់​បោស​មា​ន​ចំនួន ​១៧៧ ​នាក់ កម្មករ​កើប​សំរាម រថយន្ត​ ០៧ ​គ្រឿង​អ្នកបើកបរ​ ១០ ​នាក់ កម្មករ​សំអាត​បង្គន់​ ៣០​ នាក់ និង​សន្តិសុខ​សួន​មាន​ចំនួន ​២០ ​នាក់​ផងដែរ។​

    លោក បន្តថា ក្រោយ​ចប់​ពិធី​ថ្ងៃទី​១​នេះ សង្កេត​ឃើ​ញ​ថា សំរាម​នៅតែ​ជាប​ញ្ហាចោទ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​បោះចោល​គ្រប់​ទីកន្លែង តែ​ពេលនេះ​បានធ្វើការ​បោសសំអាត និង ប្រមូល​សំរាម ចាប់ពី​ម៉ោង​១២​យប់ មកដល់​ម៉ោង​៨​ព្រឹក​នេះ បាន​រួចរាល់​ហើយ គឺ​នៅលើ​សួនច្បារ និង​ទីសាធារណ​នានា​បាន​ស្អាត​វិញ​ហើយ។​

    តំណាង​ក្រុមហ៊ុន​ប្រមូល​សម្រាម ​(​ស៊ីន​ទ្រី​) ​បាន​អះអាងថា ក្រុមការងារ​របស់លោក​ប្តេជ្ញា គោរព និង​អនុវត្ត​ទៅតាម​គោលការណ៍​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្នុង​ការចុះ​ប្រមូល​សំរាម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ឱ្យបាន​ទាន់ពេលវេលា​។​

    លោក​បាន​អំពាវ​ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ទស្សនា​ក្នុង​ព្រះ​រាជពិធី​នេះ ត្រូវ​ចូលរួម​វេច​ខ្ចប់​និង​ទុកដាក់​កាកសំណល់​ឱ្យ​បានល្អ ដែលមាន​ធុង ឬ​កញ្ឆេរ​សំរាម​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ និង​តាម​សួនច្បារ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ដឹកជញ្ជូន​ឱ្យបាន​ទាន់ពេល។​

    សូមបញ្ជាក់ថា​សម្រាប់​ថ្ងៃ​ធម្មតា ក្នុង​១​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​មាន​សំរាម​ជិត​២​ពាន់​តោន ត្រូវបាន​ដឹក​ចេញ​ឆ្ពោះទៅកាន់​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌ​ដ​ង្កា​៕ (​អត្ថបទ​លោ​កច​ន ណា​រិ​ទ្ធ​)

adverise with khmeread

មតិយោបល់