adverise with khmeread Unnamed

ស្រវឹងស្រា​ឡើង​ដើមត្នោត​រអិល​ធ្លាក់​មក​ដី​បាក់​ចង្កេះ​

    សៀមរាប ៖ មាន​ករណី​បុរស​ម្នាក់​ធ្លាក់​ពីលើ​ដើមត្នោត​នៅ​ចំណុច​ជិត​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ ភូមិ វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្ត សៀមរាប នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៣​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ម្សិលមិញ បណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស  អាយុ៤៧​ឆ្នាំ ស្រុកកំណើត ឱ​រ៉ា​ល់ ខេត្តបាត់ដំបង ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ ប្រពន្ធ ឈ្មោះ ពៅ ផា  នៅ​ភូមិ វិហារ​ចិន ក្រុង​សៀមរាប ខេត្តសៀមរាប។​

    មូលហេតុ ស្រវឹងស្រា​ឡើងលើ​ដើមត្នោត​ហើយ​រអិល​ធ្លាក់ចុះ​មកក្រោម ក្រោយ​ទទួល​សេចក្តីរាយការណ៍ មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប បាន​ជួយ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្តសៀមរាប​ដើម្បី​ជួយសង្គ្រោះ។​

    តាម​ការ​ឱ្យដឹងពី​លោកគ្រូ​ពេទ្យ ថា ជនរងគ្រោះ​រងរបួស​ផ្នែក​ឆ្អឹងខ្នង និង កំភួនជើង​៕

adverise with khmeread

មតិយោបល់