adverise with khmeread Untitled 1

មួយថ្ងៃ​មាន​មនុស្ស​២​នាក់​លង់ទឹក​ស្លាប់​នៅ​កោះកុង

    កោះកុង ៖ ក្នុង​មួយថ្ងៃ​មាន​មនុស្ស​២​នាក់​បាន​លង់ទឹក​ស្លាប់​ដោយឡែក​ពីគ្នា​គឺ​ ស្ត្រី​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្រែអំបិល​និង​បុរស​ម្នាក់ទៀត​ស្លាប់​នៅ​ស្រុក​មណ្ឌលសីមា។​

    ករណី​ទី​១-​នៅ​យប់​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មាន​ករណី​លង់ទឹក​ស្លាប់​កើត​ឡើង​ចំនួន ១ លើ​ក លុះ​នៅវេលា​ម៉ោង៦​ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ​វិច្ឆិកា ​ទើប​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​ដង​ពែង និង​លោក​មេភូមិ​បាន​ចុះ​ត្រួតពិនិត្យ​សាកសព​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​នៅ​ចំណុច​ទំនប់​បាន​ទៀត ស្ថិតក្នុង​ភូមិ​បាន​ទៀត​ឃុំដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ឈ្មោះ តេង ម៉ៅ ភេទ​ស្រី អាយុ៥៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាន​ទៀត ឃុំ​ដង​ពែង បាន​ផឹក​ស្រវឹង ស្រា​រួច​ក៏​ចុះទៅ​ដក​ស្គន់ និង​ព្រលឹត។​

    សូមបញ្ជាក់ ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ប្រចាំថ្ងៃ និង​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ម្នាក់ឯង​កូន​នៅ​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​អស់​។​

    ក្រោយពី​កម្លាំង​ប៉ុស្តិ៍​ដង​ពែង និង​កម្លាំង​ជំនាញ និង​លោក​មេភូមិ បាន​ធ្វើការពិនិត្យ​សាកសព និង​តាម​ការបំភ្លឺ​ពី​អ្នកជិតខាង​គឺ ជនរងគ្រោះ​ពិតជា​បាន​ស្រវឹងស្រា លង់ទឹក​ស្លាប់​យ៉ាងពិត​ប្រាកដ រួច​កម្លាំង​ជំនាញ​បាន​ធ្វើ​លិខិត​ប្រគល់ ជូន​សាច់ញ្ញាតិ យក​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​។​

    ករណី​២-​នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ដោយ​មូលហេតុ​ ស្រវឹងស្រា រអិល​ធ្លាក់ទឹក​សាកសព​ឈ្មោះ យ៉​ន សារ៉េត ភេទប្រុស អាយុ ៧០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា។​

    ករណីនេះ កម្លាំង​ជំនាញ​បាន​ពិនិត្យ​រួច​ប្រ​គល់​សាកសព​ទៅឱ្យ​លោក ចេ​វ  វុទ្ធី ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់