adverise with khmeread F15 figher jet at exercise torrent

ខ្សត់​ដី​ពេក សិង្ហ​បុរី​ធ្វើ​សមយុទ្ធ​ជើង​អាកាស​លើផ្លូវ​អ្នកដំណើរ ហើយ​ថា​ខ្លួន​អាច​ការពារ​ដែនអាកាស​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​

    ​លោក Ng Eng Hen រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ភាពជោគជ័យ​នៃ​ការ​ងាក​មករក​ការធ្វើ​សមយុទ្ធ​លើផ្លូវ​អ្នកដំណើរ​របស់​កងទ័ព​អាកាស​សិង្ហ​បុរី​បានផ្តល់​នូវ​ជំនឿ​ជាក់​យ៉ាងច្រើន​ដល់​ប្រទេស​នេះ​ថា "​យើង​នឹង​អាច​ការពារ​មេឃ​របស់​យើង​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​"​។  

​    ​លោក Ng Eng Hen បាន​បញ្ជា​ការធ្វើ​សមយុទ្ធ​ដែលមាន​ឈ្មោះថា Exercise Torrent ដែល​ប្រើប្រាស់​ផ្លូវ Lim Chu Kang Road ប្រវែង ២,៥ គីឡូម៉ែត្រ​មក​ធ្វើជា​ផ្លូវ​ឡើង​ចុះ​យន្តហោះ​ចម្បាំង​។ 

​    ​យន្តហោះ​ចម្បាំង ១២ គ្រឿង​បាន​ហោះ​ធ្វើ​សមយុទ្ធ​លើផ្លូវ​នេះ ក្នុងនោះ​មាន​យន្តហោះ F-15SG, យន្តហោះ F-16 និង F-15៕ 

ប្រភព៖ channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់