adverise with khmeread Untitled 1

ងាយ​យ៉ាងនេះ​!!! ត្រឹម​ខ្ទឹម​សសោះ​អាច​សម្អាត​មុន​លើ​មុខ​បាន​

    ​មនុស្ស​ចាស់​ពី​ដើម មិនដែល​ប្រើប្រាស់​ផលិតផល​សម្រស់​ទេ ចុះ​ហេតុអ្វី​បានជា​គាត់​ស្អាត​បាន​? តើ​គាត់​ប្រើ​អ្វី​ទៅ​បានជា​បញ្ហា​ដូចជា​មុន អាចម៍រុយ សម្លាក ជាំ​...​បាត់​អ៊ីចឹង​?

​    ​អត្ថបទ​នេះ​នឹង​ដកស្រង់​ពី​វិធី​ដែល​គាត់​ប្រើប្រាស់ និង​ការ​ថែ​សម្រស់​របស់គាត់ បើទោះជា​ពីមុន​មិនមាន​គ្រឿងសម្អាង​ប្រើប្រាស់​ក្ដី​។​

​    ​១. ទឹក​ផ្លែ​បឺ​រី (Berry)
​    ​ច្របាច់​យក​ទឹក​វា​ហើយ​ត្រាំ​សំឡី​បិទ​លើ​មុខ ទុកចោល ១៥ នាទី​សឹម​លាងមុខ​។​

​    ​២. ទឹកក្រូច​ឆ្មា​
​    ​ប្រសិនបើ​ស្បែក​របស់​អ្នក​មិន​ស្ដើង ឬ​ប្រតិកម្ម​ជាមួយនឹង​ក្រូចឆ្មា​ទេ លោកអ្នក​អាច​ជ្រលក់​ទឹកក្រូច​ឆ្មា​ជាមួយ​សំឡី​រួច​ជូត​សម្អាត​លើ​មុខ និង​ទុកចោល ១៥ នាទី​សឹម​ទឹក​។​

​    ​៣. ខ្ទឹមស​
​    ​ខ្ទឹម​មាន​ប្រេង​សំខាន់ៗ​ច្រើន​ដែល​ជួយ​ស្បែក​ភ្លឺ និង​បំបាត់​ស្នាម​អុច​ខ្មៅ​លើ​មុខ​។ គ្រាន់តែ​កាត់​ខ្ទឹម​ពាក់កណ្ដាល​កំពឹស និង​លាងមុខ​ចេញ​ឱ្យ​ស្អាត ត្រដុស​លើ​មុខ ៤ ទៅ ៥ នាទី​ជាការ​ស្រេច​។ រួច​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់