adverise with khmeread Untitled 1

កុំ​មើលស្រាល​អា​ការៈពិបាក​លេប​អាហារ​! បើ​ជួប​បញ្ហា​នេះ​ញឹកញាប់ លោកអ្នក​អាច​នឹងមាន​ជំងឺ​កាច​ហើយ​

    ​ចូរ​កុំ​មើលងាយ​អា​ការៈពិបាក​លេប​នៅពេល​ទទួលទាន​អាហារ​ឱ្យសោះ​។ វា​អាចជា​សញ្ញា​នៃ​ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ​ក៏​ថា​បាន​។ អ្នក​គួរតែ​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ចំពោះ​អា​ការៈពិបាក​លេប​អាហារ និង​ទឹក​ផងដែរ​។​

​    ​* ពិបាក​លេប​មិនអាច​មើលស្រាល​បាន​
​    ​ពិបាក​លេប​គឺជា​អា​ការៈដែល​អាហារ​ត្រូវបាន​រារាំង​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​បំពង់ក ឬ​ត្រង់​ម្ដុំ​មាត់​បង្ក​ជាការ​ឈឺចាប់​ផ្សា​ពិបាក​ទ្រាំ និង​ធុញ​អាហារ​។ សូម្បីតែ​អាហារ​រាវ​ទន់ ឬ​ផឹកទឹក​ក៏​ជាការ​លំបាក​ដែរ​។​

​    ​មាន​មូលហេតុ​ជាច្រើន​ដែល​បង្កឱ្យមាន​អាកា​រៈ​បែបនេះ​។ រង្វង់​អង្កត់ផ្ចិត​របស់​មនុស្ស​ពេញវ័យ​អាច​យឺត​ធំ​ដល់ ៤ សង់ទីម៉ែត្រ ដើម្បីឱ្យ​អាហារ​ឆ្លងកាត់​។ បើសិនជា​បំពង់​អាហារ​តូច​ជាង ១,៣ សង់ទីម៉ែត្រ នោះ​អា​ការៈពិបាក​លេបថ្នាំ​នឹង​កើត​ឡើងជា​ញឹកញាប់​។​

​    ​ការ​មាន​របួស​នៅត្រង់​បំពង់ក មាត់ និង​បំពង់​អាហារ​ក៏​ជា​មូលហេតុ​ធ្វើឱ្យមាន​ការពិបាក​លេប​ដែរ​។ បណ្ដា​របួស​បណ្ដាលឱ្យមាន​សម្ពាធ​ពី​ខាងក្រៅ​បំពង់​អាហារ ដូចជា​រឹង សន្លាក់ឆ្អឹង​ក ឆ្អឹងខ្នង មាន​បញ្ហា​ពក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត សរសៃប្រសាទ មាន​បញ្ហា​បណ្ដាលឱ្យ​ស្ពឹក​សាច់ដុំ​ក៏​ជា​មូលហេតុ​បង្កឱ្យមាន​ជំងឺ​ពិបាក​លេប​ដែរ​។​

​    ​* សញ្ញា​នៃ​ជំងឺ​ផ្សេងទៀត​
​    ​មនុស្ស​ជាច្រើន​យល់ថា​ការស្ទះ ឬ​ពិបាក​លេប​អាហារ គឺជា​ការធម្មតា ប៉ុន្ដែ​បើតាម​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក ច្រមុះ មាត់​ថ្លែងថា អាកា​រៈ​ខាងលើ​អាចជា​សញ្ញា​នៃ​ជំងឺ​ដ៏​គ្រោះថ្នាក់​ផ្សេងៗ ប្រសិនបើ​មិនបាន​រកឃើញ​ទាន់ពេល​។ ជំងឺ​មួយ​ក្នុងចំណោម​នោះ​គឺជា​ជំងឺ​រលាក​បំពង់​អាហារ​។ អ្នកជំងឺ​មាន​អារម្មណ៍​ថា​ដូចជា​ឈឺចាប់​ត្រង់​ឆ្អឹង​ក​ខាងក្រោម​រាល់ពេល​លេប​អាហារ​។ ការឈឺចាប់​នេះ​អាច​រាលដាល​ដល់​បំពង់ក ខ្នង ហើយ​វា​នឹង​បាត់​ឈឺ​បន្តិច​ពេលដែល​អ្នកជំងឺ​ឈរ​ត្រង់​ខ្នង​។ ក្រៅពីនេះ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​ជូរ និង​ល្វីងមាត់​។ បើ​ធ្ងន់​ជាង​នេះ វា​នឹង​ធ្វើឱ្យ​អ្នកជំងឺ​មាន​អាកា​រៈ​កន្ត្រាក់​សរសៃ ដោយសារ​ពោះវៀន​ប្រតិកម្ម​បញ្ច្រាស​ឡើងវិញ​។​

​    ​ស្លាក់ ឬ​ជាប់​ឆ្អឹង​ត្រី​ក៏​ជា​បញ្ហា​បង្កឱ្យមាន​អា​ការៈពិបាក​លេប​ដែរ​។ ជំងឺ​នេះ​នឹង​បង្កើតជា​ការឈឺចាប់​រាល​ដាល​ពី​ពោះ​ខាងលើ​មកកាន់​ខ្នង ស្មា បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។ ប្រសិនបើ​ដេក ជំងឺ​កាន់តែ​ឈឺ​ខ្លាំង​ឡើង​។​

​    ​លើសពីនេះ​ទៀត ការពិបាក​លេប​ក៏​អាចជា​សញ្ញា​ជំងឺមហារីក​បំពង់​អាហារ​ដែរ ហើយក៏​ជា​ជំងឺ​ពេញនិយម​ផងដែរ​នៅ​កម្ពុជា​។ បុរស​ដែលមាន​វ័យ​លើសពី ៤០ ឆ្នាំ​និង​ងាយ​កើត​បំផុត​ចំពោះ​ជំងឺ​នេះ​។​

​    ​ដំណាក់កាល​ដំបូង អ្នកជំងឺ​ឈឺក្បាល​ផ្នែក​ខាងក្រោយ និង​ត្រង់​ឆ្អឹង​ក​ពិបាក​លេប ឬ​ត្រូវ​ស្ទះ​ពេល​លេប​។ អាកា​រៈ​នេះ​កាន់តែ​ញឹកញាប់​ពី ១ ថ្ងៃ​ទៅ ១​ថ្ងៃ ហើយ​អ្នកជំងឺ​អាច​ត្រូវ​ក្អួត​បន្ទាប់ពី​ទទួលទាន​អាហារ​។​

​    ​* ព្យាបាល​យ៉ាងណា​ចំពោះ​ជំងឺ​នេះ​?
​    ​ការព្យាបាល​អា​ការៈពិបាក​លេប​ជា​ចំបង់​គឺ​ព្យាបាល​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត​ជំងឺ​ពិបាក​លេប ដោយ​រួមទាំង​ការព្យាបាល​ខាងក្នុង (​ប្រើ​ឱសថ​ធ្វើឱ្យមាន​តុ​ល្យា​ភាព​ប្រព័ន្ធ​សរសៃប្រសាទ (Vegetal) ដើម្បី​ដោះស្រាយ​ការច្របូកច្របល់​សកម្ម​ភាព​របស់​បំពង់​អាហារ​ធានា​ឱ្យ​ការ​ប្រតិកម្ម​នៃ​ការ​លេប​បាន​ប្រព្រឹត្ត​ដោយ​ធម្មតា​)​។​

​    ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ប្រសិនបើ​មាន​អារម្មណ៍​ថា​ពិបាក​ទ្រាំ​និង​មាន​សញ្ញា​ពិបាក​លេប​ក្នុងការ​ទទួលទាន អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល​ឱ្យទាន់ពេល ចៀសវាង​កុំឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទើប​ព្យាបាល​គឺ​មិន​ត្រឹមត្រូវ​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់