adverise with khmeread Untitled

ត្រាំ​នឹង​បណ្តេញ​ជន​អន្តោ​ស​ប្រវេ​ស​ខុសច្បាប់​មុនគេ រួច​សង់​ជញ្ជាំង​ព្រំដែន​ជាប់​ម៉ិ​ក​ស៊ិ​ក​

    ​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ បាន​និយាយថា គាត់​មាន​គម្រោង​ដើម្បី​និរទេស​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ ជាមួយ​កំណត់ត្រា​ព្រហ្មទណ្ឌ​ចំនួន ៣ លាន​នាក់​ចេញពី​សហរដ្ឋអាមេរិក​ភ្លាមៗ ហើយ​គាត់​បាន​ទទូចថា គាត់​នឹង​សង់​ជញ្ជាំង​ព្រំដែន​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ដំបូង​បំផុត​ចាប់តាំងពី​លោក​ឈ្នះឆ្នោត លោក​ត្រាំ​នឹង​លើកទឹកចិត្ត​ក្រុម​អ្នកគាំទ្រ​របស់លោក​ដោយ​គាត់​នឹង​និរទេស ឬ​ឃុំខ្លួន​សមាជិក​ក្រុម​អន្ធពាល​ដល់​ទៅ ៣ លាន​នាក់ និង​ពួក​ជួញដូ​គ្រឿងញៀន​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី 60 Minutes របស់​ទូរទស្សន៍ CBS ដែល​ចាក់ផ្សាយ​រៀងរាល់ថ្ងៃ​អាទិត្យ លោក​ត្រាំ​បាន​ទទូចថា គាត់​នឹង​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ដែល​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​អំឡុង​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​របស់គាត់​។​

​    ​លោក​បាន​និយាយថា "​អ្វីដែល​យើង​នឹងធ្វើ​នោះ​គឺ​ចាប់​មនុស្ស​ដែលមាន​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ សមាជិក​ក្រុម​អន្ធពាល ឈ្មួញ​ថ្នាំញៀន ដែល​មនុស្ស​ជាច្រើន​ទាំងនេះ ប្រហែល ២ លា​នាក់ ឬក៏ ៣ លាន​នាក់ យើង​នឹង​បញ្ជូន​ពួកគេ​ចេញពី​ប្រទេស ឬក៏​យើង​នឹង​ចាប់​ពួកគេ​ដាក់គុក​។ ប៉ុន្តែ យើង​នឹង​បញ្ជូន​ពួកគេ​ចេញពី​ប្រទេស ព្រោះ​ពួកគេ​នៅទីនេះ​ដោយ​ខុសច្បាប់​"​។​

​    ​ទាក់ទង​នឹង​បញ្ហា​របង សហរដ្ឋអាមេរិក និង​ម៉ិ​ក​ស៊ិ​កមាន​ព្រំដែន​ជាមួយគ្នា​ប្រវែង​ជាង ៣.២០០ គីឡូម៉ែត្រ ហើយ​បច្ចុប្បន្ន​មាន​របង​ខ្ពស់ៗ​នៅ​តំបន់​មួយចំនួន និង​របងលួស​ជាមួយ​ថាមពល​ឆក់​អគ្គីសនី​នៅ​តំបន់​ខ្លះ ហើយ​កន្លែង​ខ្លះទៀត​ដាក់​មនុស្ស​ឃ្លាំមើល​តែម្តង​។​

​    ​លោក​ត្រាំ​បាន​និយាយ​អំឡុង​ឃោសនាបោះឆ្នោត​ថា គាត់​នឹង​សង់​ជញ្ជាំង​ដ៏​ស្អាត និង​រឹងមាំ​ហើយ​ឱ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ចេញ​លុយ​ធ្វើ​ទៀត ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូល​សហរដ្ឋអាមេរិក ព្រោះ​នៅពេល​ម៉ិ​ក​ស៊ិ​ក​បញ្ជូន​មនុស្ស​មក​ប្រទេស​ខ្លួន ដោយ​លោក​ត្រាំ​បាន​និយាយថា ពួកគេ​បញ្ជូន​ជន​ចាប់រំលោភ និង​ឧក្រិដ្ឋជន​។​

​    ​ទោះយ៉ាងណា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក លោក Claudia Ruiz Massieu បាន​និយាយថា​ប្រទេស​របស់លោក​កំពុង​លុបបំបាត់​ឧបសគ្គ ដូច្នេះ​ពួកគេ​នឹងមិន​ចេញ​លុយ​ធ្វើ​ជញ្ជាំង​ឡើយ ដែល​នឹងដាក់​ឧបសគ្គ​រវាង​ការធ្វើសមាហរណកម្ម និង​ការប្រកួតប្រជែង​របស់​ពួកគេ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់