adverise with khmeread 1

​គីម​ជុង​អ៊ុន​បង្ហាញខ្លួន​លើ​កោះ​ក្បែរ​ព្រំដែន នាំឱ្យមាន​ការព្រួយបារម្ភ​ថា កូរ៉េខាងជើង​មាន​ផែនការ​វាយប្រហារ​កូរ៉េខាងត្បូង​

​    ​មេដឹកនាំ​ចង់​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​នឹង​គេ​របស់​កូរ៉េខាងជើង​គឺ​លោក គីម​ជុង​អ៊ុន បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ជុំវិញ​ការវាយប្រហារ​មកលើ​កោះ​របស់​កូរ៉េខាងត្បូង​។​

​    ​រូបភាព​មួយ​ដែល​បាន​លេច​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ឯកោ​មួយ​នេះ​បង្ហាញ​ពី​លោក គីម​ជុង​អ៊ុន សម្លឹងមើល​ផែនទី​នៃ​កោះ Baengnyeong​។​

​    ​រូបភាព​នេះ​ត្រូវបាន​ថត​កាលពី​ថ្ងៃទី ១២ កន្លងទៅ​ខណៈ​លោក​មេដឹកនាំ​វ័យក្មេង​រូបនេះ និង​មន្ត្រីជាន់ខ្ពស់​ឯទៀត​បានធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​ប៉ុស្តិ៍​ការពារ ដែលមាន​មូលដ្ឋាន​នៅ​កោះ Mahap​។​

​    ​កោះ​ដែលមាន​ជម្លោះ​មួយ​នេះ​ជា​កម្មសិទ្ធិ​របស់​កូរ៉េខាងត្បូង ហើយ​វា​ស្ថិតនៅ​ខ្សែ​ព្រំដែន​ដែល​ខ័​ណ្ឌ​ចែក​ប្រទេស​ទាំងពីរ​។ ខណៈ​កោះ​នេះ​មាន​ប្រវែង​តែ ២៧ គីឡូម៉ែត្រ វា​អាច​ដើរតួ​ជា​ជំហាន​រឹងមាំ​មួយ​សម្រាប់​កងកម្លាំង​គីម​ជុង​អ៊ុន​ក្នុង​ព្រឹត្តិការណ៍​ឈ្លានពាន​ណាមួយ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់