adverise with khmeread Smalling  jose and luke shaw

ជម្លោះរវាង Jose Mourinho ជាមួយនឹងកីឡាករ Chris Smalling និង Luke Shaw ធ្វើឲ្យ Arsenal និង Liverpool ប្រុងជើងការ

          ​លោក Jose Mourinho បានបញ្ចេញកំហឹងរបស់លោកចំពោះ​កីឡាករ Chris Smalling និង​ Luke Shaw។ ហើយលោកបានបង្ហាញការ​រិះគន់​របស់​លោក​ចំៗ​តាម​បណ្តាញ​ព័ត៌មាន។

          គ្រូបង្វឹក​ក្រុម​​ Man Utd ​រូបនេះ​បាន​រិះគន់​កីឡាករ​ទាំង​ពីរ​ដោយ​សារតែលេងមិនបានល្អតាម​ផែន​ការ​របស់​លោក អំឡុង​ពេល​ប្រកួត​ឈ្នះ​ក្រុម​ Swansea កាលពីមួយសប្តាហ៍​មុន។

          ជ​ម្លោះ​នេះ​ធ្វើ​ឲ្យ​ក្រុម Arsenal ​និង​ Liverpool ​ប្រុងជើង​ការ។ ​លោក Arsene Wenger ចាប់អារម្មណ៍​កីឡាករ Smalling តាំងពីរ​កីឡាករ​រូបនេះ​បោះ បង់​ចោល​ឱកាស​ផ្ទេរ​មក​ Arsenal​ ហើយ​ងាក​ទៅចូល​រួម​ជា​មួយ​ក្រុម​ Man Utd ​ក្នុង​តម្លៃ​១០​លានផោន​កាលពី​ខែមករា​ឆ្នាំ​២០១០។

          ចំណែកគ្រូបង្វឹក​លីវើភូល Jurgen Klopp ដែលកំពុង​ស្វែង​រក​​ខ្សែ​ការ​ពារ​ស្លាបឆ្វេង​នោះ ក៏ចាប់អារម្មណ៍​នឹង​ Luke Shaw ផងដែរ ប្រសិនបើ​ Man Utd​សម្រេច​ចិត្ត​លក់​កីឡាករ​វ័យ​ក្មេងរូបនេះ​ក្នុងតម្លៃ​២៩​លាន​ផោន​មែននោះ៕

adverise with khmeread

មតិយោបល់