adverise with khmeread Jonathan tah

ខ្សែការពារ Jonathan Tah របស់ក្លឹប Bayer Leverkusen ជាគោលដៅខណ: លោក Klopp ចង់បានខ្សែការពារនិងខ្សែប្រយុទ្ធថ្មីម្នាក់

          គ្រូបង្វឹកក្លឹបហង្សក្រហមលោក Jurgen Klopp ចង់ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែការ​ពារ​កណ្តាល​ម្នាក់នៅ​ខែ​មករា​នេះ ពេលនេះលោក​កំពុង​ចាប់អារម្មណ៍​ខ្សែ​ការ​ពារ Jonathan Tah របស់​ក្លឹប Bayer Leverkusen ។

          Jonathan វ័យ២០​ឆ្នាំ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ ចាប់តាំងពី​ចូល​រួម​ជា​មួយ​ក្លឹប Leverkusen ក្នុងតម្លៃ​ ៧​លានផោន​កាលពីឆ្នាំ​២០១៥​ ហើយ​ធ្លាប់ លេង​ឲ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ពីរ​លើក។

          កីឡាករ​ជើងចាស់អាល្លឺម៉ង់ លោក​ Rudi Voller បាននិយាយថា “​Jonathan ស្ថិតក្នុងចំណោម​ខ្សែការ​ពារ​ជំនាន់ថ្មដែល​លេង​បានល្អ”។ ប៉ុន្តែ​កីឡាករអង់​គ្លេស​ Daniel Sturridge នឹង​ប្រឈម​ការប្រកួត​ប្រជែង​បន្ថែម​ទៀត​សម្រាប់តំណែង​ប្រយុទ្ធ​ ខណៈ​ពេល​លោក Klopp ចង់​បាន​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត។

          ប្រសិន​បើ​លោក Klopp អាចរក​បាន​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​មែន​នោះ Sturridge ដែល​ជួយ​ឲ្យ​ក្រុម​អង់គ្លេស​យក​ឈ្នះ​ក្រុម​ស្កុតឡែន​កាលពីថ្ងៃសុក្រ នោះអាច​ប្រឈម​នឹង​បញ្ហាបន្ថែមទៀត​នៅ​ពហុកីឡាដ្ឋាន​ Anfield ៕

adverise with khmeread

មតិយោបល់