ក្លឹប Man City និង Juventus អាចនឹងប្រឈមមុខដាក់ក្នុងការដើម្បីផ្ទេរកីឡាករ Alexis Sanchez របស់ Arsenal ប្រសិនបើកីឡាកររូបនេះបដិសេធមិនបន្តកិច្ចសន្យាថ្មី។
នៅរដូវកាលនេះ Sanchez មានទម្រង់លេងយ៉ាងល្អជាមួយក្រុមកាំភ្លើងធំ ហើយចង់បានការតម្លើងប្រាក់ឈ្នួលបន្ថែមពីប្រាក់ឈ្នួលបច្ចុប្បន្ន១៣០.០០០ផោនក្នុងមួយសប្តាហ៍។ កីឡាករឈីលីវ័យ២៧ឆ្នាំនឹងនៅសល់កិច្ចសន្យាមួយឆ្នាំទៀតនៅពេលបញ្ចប់រដូវកាលនេះ ហើយអាសេណលចង់ឲ្យកីឡាកររូបនេះលេងបីឆ្នាំបន្ថែមទៀត។
ការចរចាបានអូសបន្លាយចាប់តាំងពីខែសីហា ហើយពួកគេដឹងថា កិច្ចសន្យាបន្ទាប់ដែលត្រូវចុះហត្ថលេខាត្រូវតែជាកិច្ចសន្យាដែលមានប្រាក់ឈ្នួលច្រើនបំផុតក្នុងអាជីពរបស់ខ្លួន ហើយចង់ឲ្យមានការពិនិត្យមើលកិច្ចសន្យានេះឡើងវិញ។
ការចរចារកិច្ចសន្យាដែលមិនទាន់បានចុះហត្ថលេខាបែបនេះ ធ្វើឲ្យក្លឹប Juventus និង Manchester City ត្រៀមខ្លូនប្រុងជើងការ៕
