adverise with khmeread Untitled 1

លោក Donald Trump ប្រហែលមិនចូលទៅស្នាក់នៅសេតវិមានពេញម៉ោងទេ បើផ្ទះប្រភេទ Penthouse ដូចឋានសួគ៌តម្លៃ ១០០ លានដុល្លាររបស់គាត់ស្អាតម្លឹងៗនោះ!

    ​លោក Donald Trump ប្រហែលជា​នឹងមិន​ស្នាក់នៅ​សេត​វិមាន​ពេញ​ម៉ោង​នោះទេ ហើយ​គាត់​អាច​នឹង​ចំណាយពេល​ធ្វើជា​ប្រធានាធិបតី​ស្នាក់​នៅផ្ទះ Penthouse តម្លៃ ១០០ លាន​ដុល្លារ​របស់គាត់​ក្នុង​បុរី​ញ៉ូ​វ​យ៉​ក​។​

​    ​អំឡុងពេល​យុទ្ធនាការ​បោះឆ្នោត មហាសេដ្ឋី​រូបនេះ​ជារឿយៗ​បាន​ត្រឡប់ទៅផ្ទះ​របស់គាត់​ក្នុង​អគារ Trump Tower មិន​ថា​គាត់​នៅ​ដល់​ទីណា​ក្ដី​។​

​    ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​ទទូច​ឱ្យ​លោក​រើ​បង្វិច​មក​ស្នាក់នៅ​សេត​វិមាន​ពេញ​ម៉ោង ជាមួយ​ភ្នាក់ងារ​សម្ងាត់​និយាយថា​ការការពារ​សុវត្ថិភាព​របស់គាត់​នៅក្នុង​ទីក្រុង​ញូវយ៉ក​គឺជា​សុបិន​អាក្រក់​បំផុត​មួយ​។​

​    ​លោក Trump បច្ចុប្បន្នកំពុង​រស់នៅ​ជាមួយនឹង​អនាគត​ជំទាវ Melania និង កូនប្រុស​អាយុ ១០ ឆ្នាំ Barron នៅផ្ទះ Penthouse ជាន់​ទី​បី​នៃ​អគារ Trump Tower មាន​រចនាប័ទ្ម Louis XIV ក្បែរ​ឧទ្យាន Central Park៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់