adverise with khmeread 0

Eden Hazard សាទរ​ឥទ្ធិពល​របស់ Thierry Henry ក្នុង​ជម្រើសជាតិ​បែលហ្ស៊ិក គ្រាន់តែ​ចូលធ្វើ​ជា​ជំនួយការ​ភ្លែត ក្រុម​បិសាច​ក្រហម​នេះ​ចាប់ផ្តើម​ខ្លាំង​ភ្លាម​

​    ​Eden Hazard និយាយថា Thierry Henry បាន​ក្លាយជា​សមាជិក​ដ៏​សំខាន់បំផុត​របស់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ហើយ​រូបគេ​បាន​សរសើរ​ពី​ឥទ្ធិពល​របស់​វីរបុរស​បាល់ទាត់​បារាំង​រូបនេះ​ទៀតផង​។​

​    ​លោក Henry ត្រូវបានចាត់តាំង​ឱ្យធ្វើជា​ជំនួយការ​លោកគ្រូ​បង្វឹក Roberto Martinez កាលពីដើម​ឆ្នាំនេះ ហើយ​ភាពជា​ដៃគូ​របស់​អ្នក​ទាំងពីរ​បានបង្ហាញ​ពី​ភាពជោគជ័យ​រួចជាស្រេច​ទៅហើយ ជាមួយ​ក្រុម​បែលហ្ស៊ិក បច្ចុប្បន្នកំពុង​ស្ថិតនៅ​លើ​កំពួ​លតា​រាង​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពី​ភព​លោក​ឆ្នាំ ២០១៨ ហើយ​ទើបតែ​បំបាក់​ប្រទេស​មិនសូវ​ខ្លាំង​អេ​ស្តូ​នី​ដោយ​លទ្ធផល ៨-១ កាលពី​យប់មិញ​។​

​    ​ប្រធាន​ក្រុម​បែ​ល​ហ្សិ​ក​កីឡាករ Hazard និយាយថា គាត់​ពិតជា​ចង់​រៀនសូត្រ​បាន​ច្រើន​ពី​អតីត​ខ្សែប្រយុទ្ធ Arsenal រូបនេះ ដែល​គាត់​បានឈ្នះ​ទាំង​ពានរង្វាន់​បាល់ទាត់​ពិភពលោក និង​អឺរ៉ុប​អំឡុងពេល​លេង​ឱ្យ​ជម្រើសជាតិ​បារាំង​។​

​    ​Hazard បាន​ប្រាប់​វេ​ប​សាយ L'Equipe បន្ទាប់ពី​បែលហ្ស៊ិក​ស្មើ​ជាមួយ​ហូ​ឡង់ ១-១ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា "​អ្នក​រាល់គ្នា​ដឹង​ពី​ក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​ក្រុម​របស់​ប្រទេស​បារាំង​។ នៅពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មើល​ការប្រកួត​របស់ Thierry និង Les Bleus ច្រើនជាង​ក្រុម​បែលហ្ស៊ិក​ទៅទៀត​"​។​

​    ​រូបគេ​បាន​បន្តថា "​ដូច្នេះ​នេះ​គឺជា​កិត្តិយស​មួយ​ដែលមាន​គាត់​ជា​គ្រូបង្វឹក​។ គាត់​បង្រៀន​យើង​ច្រើនណាស់​។ បើទោះជា​គាត់​មិនសូវ​នៅ​អំឡុង​វគ្គ​ហ្វឹកហាត់ គ្រាន់​តែមាន​វត្តមានរ​បស់​គាត់​ក្នុង​ក្រុម​គឺ​បានធ្វើឱ្យ​ពួកយើង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​"៕

ប្រភព​៖ បរទេស

adverise with khmeread

មតិយោបល់