adverise with khmeread Untitled 1

រថយន្ត​​ ២ ​គ្រឿង​បុក​គ្នា​ផ្ទុះ​ឆេះ​នៅ​កំពត ​(​មាន​វីដេអូ​)

    កំពត ៖ រថយន្ត​ម៉ាក​ស៊ីណា និង​រថយន្ត​ម៉ា​កតា​កូ​ម៉ា បាន​បុក​គ្នា​បណ្តាលឱ្យ​រថយន្ត​ម៉ាក​ស៊ីណា​ផ្ទុះ​ឆេះ​នៅ​ផ្លូវជាតិ​លេខ​៣ (វាលរេញ​-​កំពត​) ហួស​ស្ពាន​ត្រពាំងរ​ពៅ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ។​

    គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៥ ​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ស៊ីណា​រងរបួស ហើយ​មាន​ម្នាក់​របួសធ្ងន់ ប៉ុន្តែ​មិនមាន​អ្នករងគ្រោះ​ដល់​អាយុជីវិត​នោះទេ​។​

    ក្រោយ​កើត​ហេតុការណ៍​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​មូលហេតុ​គេ​អះអាង​ជំហាន​ដំបូង​ដោយសារ​រថយន្ត​១​គ្រឿង​បែក​កង់ ហើយ​រេ​ចង្កូត​ទើប​ទៅបុក​រថយន្ត ​១ ​ទៀត ប៉ុន្តែ​មិនបាន​បញ្ជាក់ថា រថយន្ត​១​ណា​បែក​កង់​ឡើយ​៕

adverise with khmeread

មតិយោបល់