adverise with khmeread Untitled 1

ជំនឿខ្មែរបុរាណ អំពីព្រះ​ចន្ទ​នក្ខត្តឫក្ស ឬព្រះចន្ទធំមិនធ្លាប់មានក្នុងរយៈពេល ៧០ ឆ្នាំមកនេះ!

    ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ត្រូវ​នឹង ១៥​កើត​ពេញបូណ៌មី ខែកត្តិក ជា​ថ្ងៃ​ព្រះ​ចន្ទ​នក្ខត្ត​ប្ញ​ក្ស​។ ព្រះ​ចន្ទ​នឹង​ពេញ​បូរ​មី នៅ​វេលា​ម៉ោង៨ និង៥២​នាទី​យប់​។​

​    ព្រះ​ចន្ទ​នក្ខត្ត​ប្ញ​ក្ស​នេះ នឹង​រំកិល​មក​ជិត​ភពផែនដី ដែល​មនុស្ស​លោក​នៅលើ​ភពផែនដី នឹង​ឃើញ​ព្រះ​ចន្ទ​ធំ​ជាង​រាល់ដង ១៤ ភាគ ហើយ​មានពន្លឺ​ភ្លឺស្វាង​ជាង​រាល់ដង ៣០​ដង ដែលជិត ៧០ឆ្នាំ ​ទើប​មាន​ម្តង​។ កាលពី​ឆ្នាំ​១៩៤៨ មនុស្សលោក​បានឃើញ​ម្តង ​ហើយ​ពេលនេះ បានឃើញ​ម្តងទៀត​។ ត្រូវ​រង់ចាំ​រហូតដល់​​ឆ្នាំ​២០៣៤ ទើប​មនុស្សលោក នឹង​មើលឃើញ​ម្តងទៀត​។​

    ​យោងតាម​ជំនឿ​របស់​ខ្មែរ​​បុរាណ ព្រះ​ចន្ទ​នក្ខត្តឫក្ស​នេះ មាន​ភាព​ពូកែ​ស័ក្តិ​សិទ្ធ​ណាស់​! ​ប្រសិនបើ​រៀប​គ្រឿង​សក្ការៈបូជា​ដល់​ព្រះ​ចន្ទ​ពេញ​បូរ​មី​នក្ខត្តឫក្ស​នេះ (​គ្រឿង​សក្ការៈ រួមមាន ស្លាធម៌​កូន​ចេក​មួយគូ ទៀន​ប្រាំ ធូប​ប្រាំ ផ្កា ទឹកអប់ អំបុក ចេក ដូង ជាដើម​) បំណង​ប៉ងប្រាថ្នា​របស់​យើង នឹងបានសម្រេច​ដូច​សេចក្តីប្រាថ្នា៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់