adverise with khmeread Unnamed

សង្ស័យ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បែកក្បាល​ស្លាប់​ភ្លាម

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅតាម​ផ្លូវ​ក្នុង​ថ្លុកឈាម​ក្បែរ​ម៉ូតូ​ដែល​មាន​សភាព​ខូច​ខ្ទេច​ស្ទើរ​ទាំងស្រុង ដោយ​សង្ស័យថា​បាន​ជិះ​បុក​រថយន្ត​ពីក្រោយ ដែល​ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ និង​៥០​នាទី​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មាន ឈ្មោះ ឡុ​ច ចំរើន ភេទ​ប្រុស អាយុ៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត ភូមិ​កំបូល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ខណៈ​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ ក៏​ប្រទះ​ជនរងគ្រោះ​ខាងលើ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដោយមាន​សភាព​បែកក្បាល​ចេញឈាម​ស្រោច​ពេញ​ផ្លូវ​ដេកស្លាប់​នៅ​ជិត​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​មូល​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1B-3175។​

    ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះមក​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​បាន​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយសារតែ​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​គេ​ពីក្រោយ ដោយ​ម៉ូតូ​មាន​សភាព​ខូចខាត​ធ្ងន់ធ្ងរ។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង និង​ទំនាក់ទំនង​ក្រុមគ្រួសារ​សព​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់