adverise with khmeread Untitled 1

ប៉ូលិស​ខណ្ឌដូនពេញ​ទទួល​ចោរ​ស្រី​ម្នាក់​ពី​ទីបញ្ជាការ​ស្រាល​ក្បែរ​វាំង​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌដូនពេញ​បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ពី​ទីបញ្ជាការ​ស្រាល​វាល​ព្រះមេរុ​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​១ ពីបទ​លួច ទូរ​សព្ទ័​ដៃ នៅ​ចំណុច​លើ​សួនច្បារ​មុខ​ព្រះបរមរាជវាំង ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ភូមិ​ទី​១ សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ថ្ងៃទី​១៣ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ កង ស្រី​ម៉ៅ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។ វត្ថុតាង​ចាប់យក​បាន​មាន ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ខ្មៅ​មួយគ្រឿង​ជា​របស់​ជនរងគ្រោះ​, ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ក្រហម​ខ្មៅ​មួយ​ជា​របស់​ជនសង្ស័យ​, ​កូន​កន្ត្រៃ​សម្រាប់​កាត់​ខ្សែ​កមួយ​, ​លុយ​ចំនួន​៣០​ដុល្លារ​,​ និង​៥៣៥០០​រៀល​។​

    ចំណែក​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ភេទ​ស្រី ​អាយុ​ប្រហែល​២០​ឆ្នាំ មក​ដើរលេង​ពិធីបុណ្យ​អុំ​ទូក​មុខ​ព្រះបរមរាជវាំង​ដែល​ទុក​ទូរស័ព្ទដៃ​ក្នុង​កាបូបស្ពាយ ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ទេ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕
 

adverise with khmeread

មតិយោបល់