adverise with khmeread 1

​អ្នកកាសែត​សួរ Jackie Chan នៅ Los Angeles អំពី​លោក Donald Trump ហើយ​ចម្លើយ​របស់គាត់​គឺ​បែប​នេះឯង​!

​    ​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​អូ​ស្កា​កិត្តិយស​រួចមក លោក Jackie Chan ក៏បាន​សម្តែង​ការយល់ឃើញ​ចំពោះ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក គឺ​លោក​ដូ​ណា​ល់​ត្រាំ​ផងដែរ​។​

​    ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Los Angeles រដ្ឋ California ថា "​ខ្ញុំ​ពិតជា​មិនបាន​ដឹង​ពី​ការបោះឆ្នោត​អាមេរិក​មែន​។ អ្វីដែល​ខ្ញុំ​ដឹង​គឺ​ប្រធានាធិបតី​ដែល​នឹង​កាន់កាប់​តំណែង​បន្ទាប់ ហើយ​អ្នក​រាល់គ្នា​គួរតែ​គាំទ្រ​គាត់ ផ្តល់ឱកាស​ដល់​គាត់​ដើម្បី​ផ្លាស់ប្តូរ​អាមេរិក ផ្លាស់ប្តូរ​ទៅ​អ្វីដែល​ថ្មី​"​។​

​    ​លោក​ក៏បាន​ឆ្លើយ​សំណួរ​អ្នកកាសែត​ដែល​បាន​ចោទ​សួរថា "​តើ​លោក​មាន​បានឮ​ការធ្វើ​អត្ថាធិប្បាយ​របស់គាត់​អំពី​ប្រទេស​ចិន​ដែរឬទេ​?" 

​    ​Jackie Chan ឆ្លើយ​យ៉ាង​ដូច្នេះ​ថា "​អត់​ផង​! ខ្ញុំ​អត់​ដឹងផង​។ ខ្ញុំ​គិតថា គាត់​ជា​អ្នកជំនួញ​ម្នាក់​។ ខ្ញុំ​ដឹងថា យើង​នឹង​ក្លាយជា​មិត្តភក្តិ​ល្អ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់