adverise with khmeread Highbloodpressure

បើ​មិន​ចង់​កើត​ជំងឺលើសឈាម​អ្នក​គួរ​មើល​ពី​វិធី​បង្ការ​ទាំងនេះ​

    ​ជំងឺលើសឈាម កើត​មកពី​កត្តា​ជាច្រើន ដូចជា​ភាព​តានតឹង​អារម្មណ៍ ជំងឺ​ធាត់ ឬ​បណ្តាលមកពី​អាហារ​។
​ចំពោះ​អាហារ​ដែល​អាច​បង្ករ​ឲ្យ​មានការ​លើសឈាម​មានដូចជា​៖
​    ​១. អំបិល​
​    ​២. សាច់​កែច្នៃ​
​    ​៣. ភី​ហ្សា​
​    ​៤. ត្រសក់​ត្រាំ​
​    ​៥. របស់​កំប៉ុង​
​    ​៦. ស្ករ​
​    ​៧. សុរា​

​    ​ប៉ុន្ដែ​ប្រសិនបើ​កើត​ជំងឺ​នេះហើយ នឹងមាន​ជំងឺ​ជ្រៀតជ្រែក​ផ្សេងៗ​ជាច្រើន​ទៀត​។ ដោយសារ​ជំងឺ​នេះ​មិន​បង្ហាញ​អាការៈរោគ​មុន ទើប​មនុស្ស​ភាគច្រើន​មិនបាន​ដឹងខ្លួន ឬ ធ្វើការ​ព្យាបាល​ជាមុន រហូត​ទាល់តែ​ទៅ​ជួប​គ្រូពេទ្យ​ដោយសារ​អាកា​រៈ​ជំងឺ​ផ្សេងៗ​ទើប​ឃើញថា មាន​ជំងឺលើសឈាម​រួមផ្សំ​ផងដែរ​។​
​    ​
​    ​វិធី​ល្អ​បំផុត​អ្នក​គួរតែ​ឧស្សាហ៍​ទៅពិនិត្យ​សុខភាព​រាងកាយ ត្រូវ​ញុំា​អាហារ​ខាងលើ​ឲ្យ​មាន​កម្រិត​កុំ​ច្រើនពេក និង​ចៀសវាង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ចំពោះ​រឿង​ផ្សេងៗ​ផងដែរ​៕

(​ហាម​ចម្លង​យក​អត្ថបទ​ពី​វេ​ប​សាយ​ខ្មែរ​រីដ​ដោយ​គ្មាន​ការអនុញ្ញាត​)

adverise with khmeread

មតិយោបល់