adverise with khmeread 0

លោកអ្នក​មិនទាន់​បានដឹង​នៅឡើយ​ទេ ថា​រាងកាយ​មនុស្ស​អាចធ្វើ​រឿង​អស្ចារ្យ​ទាំង ១២ នេះ​! ជាពិសេស​ចេះ​ព្យាករណ៍​អាកាសធាតុ

    ​រាងកាយ​មនុស្ស​គឺ​ប្រៀបដូចជា​វត្ថុ​ចម្លែក​មួយ​អ៊ីចឹង ហើយ​វា​អាចមាន​ល្បិច​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន​ដែល​អ្នក​មិនបាន​ដឹងថា​រាងកាយ​របស់​យើង​អាចធ្វើ​បាន​។​

​    ​១. ភ្នែក​របស់​អ្នក​អាច​ប្រាប់​អ្នក​ថា អ្នក​កំពុង​ត្រជាក់​ខ្លួន​ខ្លាំង​។ នៅពេលដែល​រាងកាយ​ត្រជាក់​ខ្លាំង ហើយ​កម្ដៅ​ថយចុះ សរសៃឈាម​ក្នុង​ភ្នែក​របស់​អ្នក​ព្យាយាម​រក្សា​ថា​ម​ពេល​របស់​អ្នក ហើយ​នៅពេលនោះ​អ្នកនឹង​ងងឹតភ្នែក​បណ្ដោះអាសន្ន​។​

​    ​២. អ្នក​ស្ដាប់ឮ​ខ្លាំង​តែម្ដង​ប្រសិនបើ​អ្នក​បែរ​ត្រចៀក​ស្ដាប់ទៅ​ខាងឆ្វេង​។ ចំណែកឯ​ត្រចៀក​ស្ដាំ​ប្រើ​ដើម្បី​ស្ដាប់​ការនិយាយ ឬ​ស្ដាប់​ឱ្យ​យល់​នូវ​អ្វីដែល​អ្នក​កំពុង​ស្ដាប់​ប៉ុណ្ណោះ​។​

​    ​៣. ក្រហាយ​ទ្រូង​អាច​ព្យាបាល​បាន​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ ប្រសិនបើ​អ្នក​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។​

​    ​៤. អ្នក​ក៏​អាច​សក​ដូច​ពស់​ដែរ​។ ស្បែក​ស្ងួត​គឺ​ងាយស្រួល​នឹង​របក​ណាស់ ជាពិសេស​គឺ​នៅ​ជើង​។​

​    ​៥. ប្រព័ន្ធ​រំលាយ​អាហារ​អាច​ផ្តល់​ថាមពល​ដ៏​អស្ចារ្យ​ដល់​អ្នក ពេល​ស្ថិតក្នុង​ស្ថានភាព​គ្រាអាសន្ន​។ មិន​ថា​អ្នក​កំពុង​ហេវ​ហត់​យ៉ាងណាទេ ឱ្យតែ​កំពុងមាន​អាសន្ន ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ផ្តល់​ថាមពល និង​ជំរុញ​ទឹកចិត្ត​លោកអ្នក​ឱ្យ​ស្ទុះស្ទា​មួយ​រំពេច​។ 

​    ​៦. រាងកាយ​របស់​អ្នក​អាច​ព្យាករណ៍​អាកាសធាតុ​បាន​។ មនុស្ស​ជាច្រើន​អាចមាន​អារម្មណ៍​ថា​នឹងមាន​ភ្លៀង​ដោយសារ​ឈឺសន្លាក់​ជង្គង់​។ នៅពេល​ព្យុះ​ជិត​មកដល់ សម្ពាធ​បរិយាកាស​នឹង​ធ្លាក់ចុះ ហើយ​សារធាតុ​រាវ​នឹង​ធ្វើឱ្យ​សន្លាក់​មាន​សម្ពាធ​។ ហើយ​ឈឺសន្លាក់​នោះ​បាត់​ទៅវិញ​នៅពេលដែល​សម្ពាធ​បរិយាកាស​នោះ​បាត់​ទៅវិញ​។​

​    ​៧. ប្រ​ស្រី​ភ្នែក​អាច​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​អ្នក​បាន​។ ប្រ​ស្រី​ភ្នែក​របស់​អ្នក​រីក នៅពេលដែល​អ្នកឃើញ​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​។ នៅពេល​អ្នកឃើញ​នរណា​ម្នាក់​ហើយ​លង់​ស្នេហ៍ នៅពេលនោះ​វា​ធ្វើឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ "​សមានចិត្ត​" របស់​អ្នក​និង​តំបន់​ប្រ​ស្រី​ភ្នែក​រីក​មាឌ​។​

​    ​៨. ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ចាក់​ថ្នាំ​ឈឺ ហើយ​ចង់​គេង អ្នក​មិនចាំបាច់​ធ្វើ​អ៊ីចឹង​ទេ អ្នក​គ្រាន់តែ​ក្អក​បន្តិច​ការឈឺចាប់​នឹង​ថមថយ​ដោយសារ​សរសៃប្រសាទ​ទ​ទួល​ការឆ្លើយតប​ពី​ការ​ក្អក​របស់​អ្នក និង​ភ្លេច​អ្វី​ទៅជា​ការឈឺចាប់​។​

​    ​៩. មនុស្ស​ជាច្រើន​តែងតែ​តឹង​ច្រមុះ អ្នក​គ្រាន់តែ​ហាមាត់​យក​អណ្ដាត​ប៉ះ​ផ្នែក​ខាងលើ​ក្នុង​មាត់ ហើយ​យកដៃ​ចុច​ត្រង់ចំណុច​រវាង​ចិញ្ចើម​រយៈពេល ២០ វិនាទី​នឹង​បាត់​តឹង​ច្រមុះ​ឯង​។​

​    ​១០. ប្រើ​ទឹកកក​បំបាត់​ការឈឺ​ធ្មេញ​ហាក់បីដូចជា​បុរាណ ប៉ុន្ដែ​ប្រសិនបើ​អ្នក​លាប​ទឹកកក​នៅ​ចន្លោះ​រវាង​មេដៃ​និង​ចង្អុលដៃ វា​នឹង​បំបាត់​ឈឺ​ដូចគ្នា​។​

​    ​១១. នៅពេល​មនុស្ស​ម្នាក់​ខ្លាច​បេះដូង​លោត​ញាប់ អ្នក​អាច​បន្ធូរបន្ថយ​កុំឱ្យ​លោត​ញាប់​បាន​ដោយ​គ្រាន់តែ​ផ្លុំ​មេដៃ​របស់​អ្នក​។ មូលហេតុ​ដោយសារ​សរសៃប្រសាទ​នៅត្រង់​នោះ​គឺ​គ្រប់គ្រង​បេះដូង​។​

​    ​១២. ការ​ធុំក្លិន​គឺ​ដូចជា​ម៉ាស៊ីន​ទាញ​ពេលវេលា​ថយក្រោយ​អ៊ីចឹង នេះ​គឺ​ដោយសារ​ផ្នែក​នៃ​ខួរក្បាល​ឆ្លើយតប​ទៅនឹង​ក្លិន​បាន​យ៉ាង​ល្អ​។ ដូច្នេះហើយ​ទើប ពេល​ធុំក្លិន​អ្វីមួយ ធ្វើឱ្យ​អ្នក​ចងចាំ​ភ្លាម​ដល់ពេល​វេលា​មួយ​ដែល​អ្នក​ធ្លាប់បាន​ជួប​ក្លិន​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់