adverise with khmeread Untitled 1

តើ​លោក​អ្នកដឹង​ទេ លើ​ប៉ម​ទួល​អេ​ហ្វែ​ល​មាន​បន្ទប់សម្ងាត់​មួយ​ទុក​តែ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​?

    ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ពេលដែល​ប៉ម​ទួល​អេ​ហ្វែ​ល​ត្រូវបាន​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ ១៨៨៩ អ្នក​រចនា​ប្លង់​លោក Gustave Eiffel បានធ្វើ​ឱ្យគេ​កោតសរសើរ​លោក​យ៉ាងខ្លាំង ប៉ុន្ដែ​ការកោតសរសើរ​មិនទាន់​អស់​ត្រឹមនេះ​ទេ​។ នៅលើ​កំពូល​របស់​ទួល​អេ​ហ្វែ​ល​គឺជា​កន្លែង​ស្នាក់នៅ​ដ៏​ត្រជាក់​បំផុត​នៅលើ​ពិភពលោក​ផងដែរ ដែល​នេះ​ជា​ស្នាដៃ​រចនា​មិន​សរសើរ​មិនបាន​សម្រាប់​លោក Gustave Eiffel​។​

​    ​នៅ​ជា​ន់ទី​បី​នៃ​ប៉ម​នេះ​មាន​បន្ទប់​តូច​បំពាក់គ្រឿងសង្ហារឹម​បុរាណ តែ​គួរឱ្យ​ចាប់អារម្មណ៍ ដែល​អ្នកវិទ្យាសាស្ត្រ​រូប​ណា​ឡើងទៅ ដល់​ក៏​ពេញចិត្ត​ដែរ​។​

​    ​បន្ទប់​ឯកជន​នោះបាន​ធ្វើឱ្យ​អ្នក​ផ្សេងទៀត​ច្រណែន​ជាខ្លាំង​។ គាត់​មាន​អ្នកស្នើ​រាប់សិប​នាក់​សុំ​ជួល​បន្ទប់​នោះ​ស្នាក់នៅ​មួយ​យប់ ប៉ុន្ដែ​គាត់​បាន​បដិសេធ​។ បន្ទប់​នោះបាន​រក្សាទុក​យ៉ាង​ល្អ ហើយ​មានតែ​ភ្ញៀវ​ពិសេស​ដូច​លោក Thomas Edison ទេ​ទើប​អាច​ទៅ​ស្នា​ក់បាន​។ ហើយ​វា​ក៏ដូចជា​ក្លឹប​អា​ថ៍កំ​បាំង​មួយ​របស់​អ្នកវិទ្យាសាស្ត្រ​ផងដែរ​។​

​    ​បន្ទប់​នោះ​គឺ​នៅជាប់​គ្នា​ទៅនឹង​កន្លែង​ពិសោធន៍​របស់​អ្នកវិទ្យាសាស្ត្រ ដោយមាន​ភាពកក់ក្ដៅ និង​គ្រឿង​សង្ហា​រឹម​ធ្វើឡើង​ពី​ឈើ ក្រណាត់​ព្រំ​ទន់ និង​កំពូល​បុរាណ​ផងដែរ​៕​    ​

adverise with khmeread
ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់