adverise with khmeread 1

Jack Ma រំភើប​ស្រក់​ទឹកភ្នែក​ពេល​ឃើញ​អ្នកលេង​បណ្តាញ​សង្គម​ចាយ​រូបថត​ក្មេង​ក្រីក្រ​ម្នាក់​មុខ​ដូច​ខ្លួន​កាលពី​តូច​បេះបិត​! ឥឡូវ "Jack Ma តូច​នេះ​" ក្លាយជា​ក្មេង​មហា​សំណាង​នៅ​ចិន​ហើយ​!

​    ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group លោក Jack Ma បាន​និយាយថា លោក​នឹង​ផ្តល់​ការគាំទ្រ​ខាង​លុយកាក់​ដើម្បី​ទំនុកបម្រុង​ការអប់រំ​ដល់​ក្មេងប្រុស​អាយុ ៨ ឆ្នាំ​ដែល​មើលទៅ​ដូច​គាត់​បេះបិត បន្ទាប់ពី​រំភើបចិត្ត​ស្រក់​ទឹកភ្នែក​ដោយ​ភាពក្រីក្រ​តោកយ៉ាក​របស់​ក្មេងប្រុស​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា​។​

​    ​Jack Ma បុរស​អ្នកមាន​បំផុត​ទី​ពីរ​របស់​ចិន​បាន​សន្យា​ផ្តល់ប្រាក់​សម្រាប់​ការសិក្សា​របស់​ក្មេងប្រុស​ឈ្មោះ Fan Xiaoqin ពី​សាលាបឋមសិក្សា​រហូត​ដល់​រៀន​ចប់​សាកលវិទ្យាល័យ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-Commerce) យក្ស​ចិន​កាលពី​ថ្ងៃអាទិត្យ​។ 

​    ​Fan Xiaoqin ដែល​គេ​ឱ្យ​រហស្សនាម​ថា "Jack Ma តូច​" ចាប់ផ្តើម​ល្បីល្បាញ បន្ទាប់ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចិន​កត់សម្គាល់ឃើញ​រូបរាង​មុខមាត់​របស់​ក្មេង​នេះ​គឺ​ដូចគ្នា​ទៅនឹង​មហាសេដ្ឋី Jack Ma នៅពេល​រូបថត​របស់​ក្មេង​នេះ​ត្រូវបាន​ចែក​ចាញ​ពេញ​បណ្តាញ​សង្គម​ចិន​កាលពី​ឆ្នាំមុន​។ 

​    ​រូបថត​របស់ Fan Xiaoqin ដែល​រស់នៅ​ទីប្រជុំជន Yongfeng ក្នុង​ខេត្ត Jiangxi របស់​ចិន ត្រូវបាន​ថត​ដោយ​អ្នកភូមិ​ម្នាក់​ក្នុង​ឆ្នាំ ២០១៤​។ 

​    ​អ្នកលេង​បណ្តាញ​សង្គម​ក៏​ក្តុកក្តួល​ចិត្ត​ផងដែរ​ពេល​ដឹង​ពី​ស្ថានភាព​ដ៏​លំបាកលំបិន​របស់​ក្មេងប្រុស​ម្នាក់នេះ​។ 

​    ​យោងតាម​របាយការណ៍ ក្មេងប្រុស​នេះ​កើត​ក្នុង​គ្រួសារ​ក្រីក្រ​។ ម្តាយ​របស់​ក្មេង​នេះ​កើត​ជំងឺ​ប៉ូ​លី​យ៉ូ និង​ពិការភ្នែក​ម្ខាង ខណៈដែល​ឪពុក​របស់គេ​វិញ​ជា​មេ​គ្រួសារ​តែ​ម្នាក់​គត់ និង​ពិការ​ជើង​ក្នុង​គ្រោះថ្នាក់​មួយ​ថែមទៀត​។ រីឯ​លោកយាយ​របស់​ក្មេង​នេះ​កើត​ជំងឺ​វង្វេង​។ 

​    ​Fan និង​បងប្រុស​របស់​វា​ពុំបាន​ចូលរៀន​ទេ ដោយសារ​គ្រួសារ​ក្រីក្រ​ពេក​។ 

​    ​លោក Jack Ma ដែល​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​ក្រលំបាក​ដូច​ក្មេង​នេះ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ការសិក្សា​ដល់​ក្មេង​ម្នាក់​គឺជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​ដើម្បី​ជួយ​ក្មេង​ក្រីក្រ​រាប់លាន​នាក់ ចាំបាច់​ត្រូវ​ប្រើប្រាស់​ធនធាន​ច្រើនណាស់​"៕

ប្រភព៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់