1

វីដេអូ​តៃវ៉ាន់​មួយ​នេះ​ដុត Trump និង Clinton ដល់ក​!!!

​    ​វីដេអូ​ចំអកឡកឡឺយ​មួយ​មាន​ចំណងជើង​ថា Maximum Suffrage 2016 បានចាប់ផ្តើម​ជាមួយ​ប្រជាជន​អាមេរិក​មួយចំនួន​កំពុង​ប្រញាប់ប្រញាល់​សង់​ជញ្ជាំង​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក មុនពេល​រូបភាព​របស់ Trump លេចឡើង​អម​ជាមួយ​អក្សរ​មួយ​ឃ្លា សរសេរថា "​អាមេរិក​អស្ចារ្យ​ជាង​មុន​រួចទៅហើយ ព្រោះ Donald Trump អាច​បំបាក់ Hillary Clinton បាន​"​។ 

​    ​ជាមួយ​សំឡេង​ជា​អ្នក​កោះ​តៃវ៉ាន់ វីដេអូ​ប្លែក​នេះ បន្ទាប់មក បានបង្ហាញ Donald Trump និង Hillary Clinton ក្នុង​សង្វៀន​ប្រដាល់ មុនពេល​បេក្ខជន​បក្ស​សាធារណរដ្ឋ​រូបនេះ​វាយ​អតីតរដ្ឋមន្ត្រី​ការបរទេស​ឱ្យ​សន្លប់​ជាមួយនឹង​កណ្តាប់​ដៃស្តាំ​។ 

​    ​វីដេអូ​គួរឱ្យ​អស់សំណើច​នេះ​បន្ទាប់មកទៀត​បានបង្ហាញ Trump ចាប់វាយ​ខ្នោះ Clinton ខណៈដែល  Barack Obama និង Tim Kaine ឈរ​យំ​នៅក្បែរនោះ​។ 

​    ​លោក Vladimir Putin និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក Mike Pence ក៏​បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​នេះដែរ​៕

 

មតិយោបល់