adverise with khmeread 0

រុស្ស៊ី​និង​អ៊ីរ៉ង់​កំពុង​ពិភាក្សាគ្នា​អំពី​កិច្ចព្រមព្រៀង​ទិញដូរ​អាវុធ​តម្លៃ ១០ ពាន់​លាន​ដុល្លារ​

​    ​ព្រឹទ្ធសមាជិក​ជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រុស្ស៊ី​និង​អ៊ីរ៉ង់​កំពុង​ពិភាក្សាគ្នា​អំពី​កិច្ចព្រមព្រៀង​ទិញដូរ​អាវុធ​តម្លៃ​ប្រហែល ១០ ពាន់​លាន​ដុល្លារ ដែល​អាច​ឃើញ​ទីក្រុង​មូ​ស្គូ​បញ្ជូន​រថក្រោះ T-90 ប្រព័ន្ធ​បាញ់កាំភ្លើង​ធំ យន្តហោះ និង​ឧទ្ធម្ភាគចក្រ​មក​ទីក្រុង​តេ​ហេ​រ៉ង់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី RIA ធ្វើ​សេចក្តីរាយការណ៍​។ 

​    ​លោក Viktor Ozerov ប្រធាន​គណៈកម្មាធិការ​ក្រសួងការពារជាតិ និង​សន្តិសុខ ក្នុង​សភា​ជាន់ខ្ពស់​រុស្ស៊ី ឬ​ក្រុមប្រឹក្សា​សហព័ន្ធ បាន​ប្រាប់​អ្នកកាសែត​ថា ការចរចា​អំពី​កិច្ចព្រមព្រៀង​សក្តានុពល​កំពុង​ប្រព្រឹត្តទៅ អំឡុង​ទស្សនកិច្ច​របស់​សភា​រុស្ស៊ី​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​៕ 

ប្រភព៖ reuters

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់