adverise with khmeread Isis 561760

ISIS នៅ​អ៊ីរ៉ាក់​ជិត​រលាយ​ហើយ​! នេះ​ជា​វីដេអូ​បង្ហាញ​អ្នក​ប្រយុទ្ធ ISIS សំពះ​កងទ័ព​អ៊ីរ៉ាក់​សុំ​ទុក​ជីវិត​

​    ​ដោយ​កាន់​កាំភ្លើង​ពេញដៃ​ដើរ​តម្រង់​ទៅ​ទ្វារផ្ទះ​មួយកន្លែង​ដែល​ត្រូវបាន​កម្ទេច​ខូច​អស់​ពាក់កណ្តាល កងទ័ព​បាន​ស្រែក​ទៅកាន់​អ្នក​ប្រយុទ្ធ ISIS ម្នាក់​ដែល​លាក់ខ្លួន​នៅ​ខាង​ក្នុងផ្ទះ​នោះ ហើយ​ប្រាប់​ឱ្យ​ចុះចាញ់​។ 

​    ​ទាហាន​អ៊ីរ៉ាក់​ម្នាក់​បាន​ស្រែកថា "​យើង​នឹងមិន​សម្លាប់​ឯង​ទេ ចេញមក​។ ចេញមក មិត្ត​របស់​ឯង​កំពុង​នៅ​ជាមួយ​ខ្ញុំ​។ ឈ្មោះ​មិត្តឯង​គឺ Hazim Minuh​។ ហើយ Abu Mustafa ក៏​កំពុង​នៅ​ជាមួយ​យើង​ដែរ​"​។ 

​    ​បន្ទាប់ពី​ស្រែក​បញ្ចុះបញ្ចូល​ឱ្យ​វា​ចុះចាញ់​ប៉ុន្មាន​វិនាទី​មក​នោះ អ្នក​ប្រយុទ្ធ ISIS ក៏​អើត​ក្បាល​ចេញពី​មាត់ទ្វារ លើកដៃ​ចុះចាញ់​។ 

​    ​ដោយមាន​ទឹកមុខ​ហត់នឿយ​ពី​ការប្រយុទ្ធ បុរស​វ័យ​កណ្តាល​រូបនេះ​បាន​ដោះអាវ​ចេញ​ដើម្បី​សបញ្ជាក់​ថា​រូបគេ​ពុំមាន​អាវុធ​ទេ មុនពេល​ទាហាន​អ៊ីរ៉ាក់​ចាប់ខ្លួន​។ 

​    ​គួររំលឹកថា ទាហាន​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច​ដូចជា បារាំង កាណាដា និង​ចក្រភព​អង់គ្លេស កំពុង​រួម​កម្លាំង​គ្នា​វាយលុក​ក្បែរ​ទីក្រុង Mosul ភាគ​ខាងជើង​អ៊ីរ៉ាក់​។ ទីក្រុង​បុរាណ​នេះ​បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ពួក ISIS តាំងពី​ឆ្នាំ ២០១៤ ប៉ុន្តែ​ពួក​ប្រមុខ​ក្រសួងការពារជាតិ​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​ដណ្តើមបាន​ទីក្រុង​នេះ​ទាំងស្រុង​ឡើងវិញ​ឆាប់ៗ​នេះ​៕ 


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់