adverise with khmeread 1

មាត់ដាច​ណាស់​! Duterte និយាយ​ថាបើ ISIS មក​ហ្វីលីពីន លែង​ខ្វល់​ពី​រឿង​សិទ្ធិមនុស្ស "​អាចម៍គោ​" ស្អី​ទៀតហើយ​!!!

​    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ពួក ISIS ដែល​បណ្តេញ​ពី​ស៊ី​រី និង​អ៊ីរ៉ាក់ អាច​នឹង​បង្កើត​មូលដ្ឋាន​ក្នុងប្រទេស​របស់លោក ហើយ​ប្រសិនបើ​រឿង​នោះ​កើតឡើង​មែន លោក​នឹង​លែង​ខ្វល់​ពី​រឿង​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អាចម៍គោ​ស្អី​ទៀតហើយ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាជន​។ 

​    ​Rodrigo Duterte និយាយថា ខេត្ត Mindanao នៃ​ហ្វីលីពីន​ភាគខាងត្បូង​ជា​កន្លែង​ក្តៅ​នៃ​ការបោះ​បោរ​រួចទៅហើយ ហើយ​លោក​កំពុង​ព្រួយបារម្ភ​អំពី "​ភេរវកម្ម​ដែល​កំពុង​លេច​ស្រមោល​ស្ទង់ៗ​" និង​ការហូរចូល​ក្រុម​ជ្រុលនិយម ដែល​អាច​កេងចំណេញ​ចំណុច​អសន្តិសុខ​ក្នុង​ខេត្ត​នេះ​។ 

​    ​លោក​បាន​និយាយ​នៅ​ទីភ្នាក់ងារ​ពង្រឹង​អនុវត្ត​ច្បាប់​ថា "​ពេលណា​ដែល​ពួក​ភេរ​វករ​នៅ​មជ្ឈិមបូព៌ា​ត្រូវបាន​បណ្តេញ​ចេញពី​តំបន់​ដែល​ពួកវា​រស់នៅ​...​នោះ​ពួកវា​នឹង​រក​កន្លែង​ផ្សេង ហើយ​ពួកវា​នឹង​មក​ទីនេះ ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​រឿងនេះ​"​។ 

​    ​លោក​បន្តថា "​ចងចាំ​ទុក មនុស្ស​អស់នេះ​មិនដឹងខ្យល់​អ្វី​ទាំងអស់​ថា​ស្អី​ទៅជា​សិទ្ធិមនុស្ស សូម​ជឿ​ខ្ញុំ​ចុះ​។ ខ្ញុំ​មិន​ទុកឱ្យ​ប្រជាជន​ខ្ញុំ​ត្រូវគេ​សម្លាប់​ដើម្បី​តែ​រក្សា​សិទ្ធិមនុស្ស​ទេ​។ វា​ជា​រឿង​អាចម៍គោ​"៕  

ប្រភព៖ reuters

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់