adverise with khmeread Cave house5 600x448

មិន​សរសើរ​មិនបាន​, បុរស​ម្នាក់​ចំណាយពេល​១០០០​ម៉ោង​សង់ផ្ទះ​នៅ​រូងភ្នំ​ដោយ​ខ្លួនឯង​

    ​ក្នុងការ​តាម​ស្វែងរក​ជីវិត​សាមញ្ញ ប្រធាន​ក្រុមហ៊ុន​មួយរូប​មកពី​អូស្ត្រាលី​បានសម្រេច​ចិត្ត​បោះបង់​អាជីព​របស់ខ្លួន​ដើម្បី​ក្លាយជា បុរស​រូងភ្នំ​។ តែ​មុនពេល​គាត់​ទៅធ្វើជា​បុរស​រូងភ្នំ គាត់​បាន​ចំណាយលុយ ២៣០.៨៤៨ ដុល្លារ​ដើម្បី​កែច្នៃ​រូងភ្នំ​ចំណាស់ ២៥០ លាន​ឆ្នាំ​នៅ​អង់គ្លេស​ទៅជា​វិមាន​ដ៏​ប្រណីត​សម្រាប់​គាត់​។

​    ​លោក Angelo Mastropietro អាយុ ៣៨ ឆ្នាំ បាន​ផុសគំនិត​ធ្វើការ​ផ្លាស់ប្តូរ​បែបនេះ​បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ Sclerosis (​រឹង​ក្រិន​កោសិកា​ឬ​ស្វិត​សាច់ដុំ​) ច្រើន​កន្លែង​កាលពី​ឆ្នាំ​២០០៧​។ ជំងឺ​នេះ​បានធ្វើឱ្យ​គាត់​ពិការ​បណ្តោះអាសន្ន ហើយ​គាត់​បាន​ចំណាយពេល​វេលា​នោះ​គិតគូរ​អំពី​រឿង​ដែល​សំខាន់បំផុត​សម្រាប់​រូបគាត់​។

​    ​លោក Angelo បាន​និយាយថា "​ជីវិត​ខ្ញុំ​មុន​ក្លាយជា​បុរស​រូងភ្នំ​គឺ​ពិត​ជាមាន​ភាពខុសគ្នា​ឆ្ងាយ​ណាស់​។ ដូច​មនុស្ស​ដទៃទៀត​ដែរ ខ្ញុំ​មាន​មហិច្ឆតា​ធ្វើការ​ក្នុង​ពិភព​អាជីវកម្ម​។ ខ្ញុំ​បាន​ពិការ​រយៈពេល​ខ្លី ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​នឹកគិត​ដល់ទី​ណា​ដែល​ខ្ញុំ​ត្រូវ​ទៅក្នុង​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ចង់​នៅ​កន្លែង​មួយ ដែល​ខ្ញុំ​មានជីវិត​រីករាយ និង​សុខ​ភាពល្អ​"​។​

​    ​ឱកាសល្អ​ឥតខ្ចោះ​បាន​មកដល់​អំឡុង​ការធ្វើដំណើរ​ទៅ​អង់គ្លេស​ក្នុង​ឆ្នាំ ២០១០​។ លោក Angelo បាន​ប្រទះឃើញ​ពាណិជ្ជកម្ម​ចុះផ្សាយ​អំពី​ការលក់​រូងភ្នំ​មួយ​នៅ​ព្រៃ Wyre Forest នៃ​តំបន់ Worcestershire ជា​តំបន់​ដែល​ល្បី​ថា​សម្បូរ​ជំរាល​ថ្ម​ចោត​។ រូងភ្នំ​នោះ​ជា​ផ្ទះ​បុរាណ​អាយុកាល ៣០០ ឆ្នាំ​ដែលមាន​បន្ទប់​គេង ៤ ហើយ​រូង​នេះ​ត្រូវបាន​បោះបង់ចោល​នៅ​ចុង​ទសវត្សរ៍ ១៩៤០​។  

​    ​លោក​បាន​ទិញ​រូង​នោះ​ក្នុងតម្លៃ ៦២.០០០ ផោន​ដើម្បី​បង្កើត​ផ្ទះ​ក្នុង​ក្តី​សុបិន​។ ជាមួយនឹង​ទឹកប្រាក់​ចំនួន ១០០.០០០ ផោន លោក​បានជ្រើសរើស​ធ្វើ​ផ្ទះ​នេះ​ដោយ​ខ្លួនឯង ដោយ​ចំណាយពេល ១០០០ ម៉ោង ទម្រាំ​សាងសង់​រួច​៕

​(ហាម​ចម្លង​យក​អត្ថបទ​ពី​វេ​ប​សាយ​ខ្មែរ​រីដ​ដោយ​គ្មាន​ការអនុញ្ញាត​)

 

adverise with khmeread

មតិយោបល់