adverise with khmeread Untitled 1

វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​ចែកចាយ​គ្រឿងញៀន​ក្នុង​ថ្ងៃបុណ្យ​អុំទូក​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខលួន​ក្នុងករណី​រក្សាទុក​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយខុសច្បាប់​កាលពី​ថ្ងៃទី​១៤​ វិច្ឆិកា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​ និង​១០​នាទី នៅ​ចំណុច​ក្នុង​ចំការ​ល្មុត ស្ថិតនៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនល្មើស​មាន​គ្នា​បីនាក់ ១.​ឈ្មោះ ​វណ្ណ សុភ័ក្រ ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​(​ខ្មែរ​) ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ឃាត់ខ្លួន​), ២.​ឈ្មោះ​ ផាន់ សុភ័ស្សភេទ​ប្រុស​អាយុ​៣១​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​(​រត់គេចខ្លួន​)​ និង​៣.​ឈ្មោះ ​វ​ណ្ណី រដ្ឋា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​(​ខ្មែរ​) ​មុខរបរ​មិន​ពិត ទីកន្លែងកំណើត​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ទីលំនៅ​ប​ច្ចុប្ប​ន្ន  ឃុំ​កពុង​ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​(​រត់គេចខ្លួន​)​។​

    ចំណែក​វត្ថុតាង​ចាប់យក​រួមមាន ១.​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស ស​ង្ស័យជាសារធាតុ​ញៀន ​(​ប្រភេទ​ម៉ា​ទឹក​ក​) ​ចំនួន​០១​កញ្ចប់​ធំ និង​០៣​កញ្ចប់​តូច,​ កាបូបស្ពាយ​មួយ​មិន​ស្គាល់​ម៉ាក់ ​(​ការ៉ូ​ពណ៌​សុខ​កូ​ឡា ស ខ្មៅ លឿង​),​ ដែកកេះ​ហ្គាស់​ចំនួន​បី​,​ ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង ថង់​ប្លា​ទីក​សំ​រា​បើ​វិច​ខ្ចប់គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​ន្ត​ថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង ដូចខាងលើ មាន​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​ថា​នៅ​ចំណុចកើតហេតុខាងលើ​ឧស្សាហ៍​មាន​ក្រុម​ក្មេង​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន។ ​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែងស្រាប់តែ​ឃើញ​ជនល្មើស​ទាំងបី​នាក់​កំពុងតែ​ធ្វើ​សកម្មភាព​ដូចដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ខាងលើ។​

    ពេល​ឃើញ​ដូច្នេះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ​បានធ្វើការ​ឃាត់ខ្លួន​ជន​ល្មើ​ន​បាន​ម្នាក់​ឈ្មោះ ​វណ្ណ សុភ័​ក្រ​ភេទ និង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋានប៉ូលិស​ស្រុក​កៀនស្វាយ​។ ​ចំណែកឯ​ឈ្មោះ ​ផាន់ សុភ័ស្ស​ ភេទ​ប្រុស និង ឈ្មោះ​វ​ណ្ណី រដ្ឋា​ភេទ​ប្រុស​បាន​រត់​គេចខ្លួនបាត់​។ ចំពោះ​ជនល្មើស​គេចខ្លួនខាងលើ​សមត្ថកិច្ច​និង​តាម​ស្វែងរក ចាប់ខ្លួន​បន្ត​៕

adverise with khmeread

មតិយោបល់