adverise with khmeread 1

ពេល​ក្រោក​ពី​ដេក​ភ្លាម កុំ​ធ្វើ​សកម្មភាព​ទាំង ៧ នេះ​

​    ​តើ​អ្នក​ព្រលឹម​ឡើង​ក្រោក​មក​ធ្វើ​អ្វី​មុនគេ​? បើ​អ្នក​ចង់​ធ្វើ​រឿង​ទាំង ៧ នេះ​សូម​បញ្ឈប់​ភ្លាម​។​

​    ​១. ចុច​បិទ​ម៉ោង​រោទិ៍​
​    ​ទម្លាប់​ចុច​បិទ​ម៉ោង​រោទិ៍​គឺ​មិនល្អ​ទេ នេះ​បើ​យោងតាម​អ្នកជំនាញ​។ ការពិត​ពីក្រោយ​ខ្នង​រឿងនេះ​គឺ​ពេល​អ្នក​ចុច​បិទ និង​ត្រឡប់​ទៅ​គេង​វិញ ហើយ​ពេលនោះ​អ្នក​គេង​មិនចេះចប់​នោះទេ​។ ដូច្នេះ​ពេល​អ្នក​ក្រោក​ឡើង​នឹងមាន​អារម្មណ៍​ហត់ និង​ខ្ជិល​។​

​    ​២. កុំ​នៅ​រួញ​លើ​គ្រែ​ដេក​
​    ​នៅពេល​អ្នក​ក្រោក​ឡើង អ្នក​គួរតែ​សន្ធឹងដៃជើង​របស់​អ្នក ខណៈដែល​នៅលើ​គ្រែ​។ ធ្វើបែបនេះ​ធ្វើឱ្យ​បាត់​ស្ពឹក​ដៃជើង និង​មាន​អារម្មណ៍ល្អ​។ ការ​រួញ​នៅលើ​គ្រែ​ធ្វើឱ្យ​ស្ត្រេ​ស​និង​ងងុយគេង​រឹតតែ​ខ្លាំង​។​

​    ​៣. មិនគួរ​ឆែក​មើល​អ៊ី​ល​មែ​ល​មុនគេ​នៅពេល​ព្រឹក​ទេ​
​    ​ឆែក​មើល​អ៊ី​ល​មែ​ល​ពេល​ក្រោក​ឡើង ធ្វើឱ្យ​រំខាន​ដល់​រឿង​សំខាន់​របស់​អ្នក​ដែល​ត្រូវធ្វើ​។ គួរតែ​បញ្ចប់​ការងារ​សំខាន់​ជាមុនសិន ចាំ​អូស​មើល​អ៊ី​ល​មែ​លតា​ម​ក្រោយ​។​

​    ​៤. ចៀសវាង​ផឹក​កាហ្វេ​ពេលព្រឹក​
​    ​ប្រសិនបើ​អ្នក​ផឹក​កាហ្វេ​ពេល​ក្រោក​ឡើង​ពេលព្រឹក​ព្រលឹម សូម​ពិចារណា​ម្ដងទៀត​។ រវាង​ម៉ោង ៨ ដល់​ម៉ោង ៩ រាងកាយ​របស់​យើង​នឹង​ផលិត​អ័រម៉ូន​ថា​ម​ពេល​មួយ​ហៅថា Cortisol ហើយ​ប្រសិនបើ​ផឹក​មុន​ម៉ោង ៩ កន្លះ រាងកាយ​របស់​អ្នកនឹង​ថមថយ​ការផលិត​អ័រម៉ូន Cortisol នោះ និង​ធ្វើឱ្យមាន​កម្លាំង​ខ្សោយ​។​

​    ​៥. កុំ​ក្រោក​ឡើង​នៅ​កន្លែង​ងងឹត​
​    ​ប្រសិនបើ​អ្នក​ក្រោក​ឡើង​ក្នុង​កន្លែង​ដែលមាន​ភាព​ងងឹត ខួរក្បាល​របស់​អ្នកនឹង​យល់ច្រឡំ និង​ធ្វើឱ្យ​អ្នក​ងងុយដេក​លើស​ដើម​។ គួរតែ​ត្រៀម​ឱ្យ​ពន្លឺ​ថ្ងៃ​ចូលក្នុង​បន្ទប់ ទើប​ជាការ​ល្អ​។​

​    ​៦. រៀប​កន្លែងដេក​របស់​អ្នក​
​    ​ការដែល​មិន​រៀប​កន្លែងដេក​របស់​អ្នក​វា​នឹង​ធ្វើឱ្យ​អ្នក​ចង់​ដេក​ថែមទៀត​។ រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​គឺ​រៀប​ដំណេក​ឱ្យបាន​ស្អាត​។​

​    ​៧. ទម្លាប់​គឺ​អ្វី​ទាំងអស់​
​    ​យោងតាម​អ្នកវិទ្យាសាស្ត្រ អំណាច​ឆន្ទៈ​របស់​អ្នកមាន​កំណត់ ហើយ​ប្រសិនបើ​អ្នកចំណាយ​ពេល​ប្រើ​វា​ធ្វើ​រឿង​តូចតាច អ្នកនឹង​ខ្ជះខ្ជាយ​ឆន្ទៈ​ខ្លួនឯង​ដើម្បី​ធ្វើ​កិច្ចការ​ធំ​។ ដូច​ច្នេះ​គួរ​បម្រុង​ទុក​ឆន្ទៈ​នេះ​សម្រាប់ធ្វើ​អ្វីដែល​សំខាន់​ជាង​រឿង​កំប៉ិកកំប៉ុក​៕

ប្រភព៖ brightside

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់