1

នេះ​ជា​វិធី​ធ្វើឱ្យ​ធ្មេញ​សបែប​ធម្មជាតិ និង​មិន​ធ្វើឱ្យ​ខូច​កាចារ​ធ្មេញ​

​    ​ស្នាមញញឹម​គឺជា​រឿង​មួយ​ដែល​មនុស្ស​ត្រូវធ្វើ​ជាប្រចាំ ជាពិសេស​សម្រាប់​អ្នក​ដែល​ញញឹម​ទាក់ទាញ​ភ្ញៀវ​។ ប៉ុន្ដែ​បើ​ធ្មេញ​របស់​អ្នក​លឿង គ្មាន​នរណា​ចង់ទៅ​ក្បែរ​នោះទេ​។​

​    ​ប្រសិនបើ​អ្នក​ទៅរក​ពេទ្យ​ជំនាញ គឺ​ត្រូវ​ចំណាយ​ប្រាក់ ខាត​ទាំង​ពេលវេលា ឈឺចាប់ និង​ប្រថុយ​គ្រោះថ្នាក់​ប្រសិនបើ​ពេទ្យ​មិនមាន​ជំនាញ​ច្បាស់លាស់​។ ហើយ​ឧបករណ៍​ធ្វើឱ្យ​ធ្មេញ​ស​មួយចំនួន​អាចធ្វើឱ្យ​ខូច​ស្រទាប់​របស់​ធ្មេញ​បាន ជាពិសេស​ឧបករណ៍​ដែល​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​។​

​    ​សំណាងល្អ របស់​ម្យ៉ាង​ដែល​យើង​ប្រើ​ដាំ​ស្ល​រាល់ថ្ងៃ អាចធ្វើឱ្យ​ធ្មេញ​សបាន​និង​ងាយ​រក​ទិញ​នៅ​ផ្សារ​បំផុត​។​

​    ​* រមៀត​
​    ​រមៀត​ស្ដាប់​មើលទៅ​ហាក់បីដូចជា​ធ្វើឱ្យ​ធ្មេញ​លឿង​ថែម ប៉ុន្ដែ​ធ្មេញ​មិន​ទទួលរង​ពណ៌​លឿង​របស់​រមៀត​ដូច​លាប​លើ​ស្បែក​នោះទេ​។ បើ​ប្រើ​រមៀត​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ធ្មេញ​ស​នោះទេ ថែម​ទាំ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​ទៀតផង​។​

​    ​របៀប​ប្រើ​អ្នក​គ្រាន់តែ​យក​រមៀត​ម៉ដ្ត ឬ​ម្សៅ​រមៀត​ដែល​គេ​កិន​រួចហើយ​លាយ​ជាមួយនឹង​ទឹក​បន្តិច​ដាក់​លើ​ច្រាស់​ដុសធ្មេញ និង​ដុសធ្មេញ ៣ នាទី​ជាការ​ស្រេច​៕

 

ប្រភព៖ beautyandthebeast

អ្នកនឹងចូលចិត្ត

មតិយោបល់