adverise with khmeread Untitled 1

តើ​អ្នក​ស្អប់​សត្វល្អិត​មែន​ទេ​? គិត​ម្តងទៀត

​    ​សត្វល្អិត​គឺមាន​សឹង​គ្រប់​ផ្ទ​ទាំងអស់​។ វា​ហោះហើរ​រំខាន និង​ខាំ​អ្នក ស៊ី​ចំណី​របស់​អ្នក ជួនកាល​ចូល​ត្រចៀក ច្រមុះ មាត់​ក៏​ថា​បាន ប្រសិនបើ​អ្នក​មិន​ខ្វល់​ពី​វា​។​

​    ​ប៉ុន្ដែ​សត្វល្អិត​មួយចំនួន​ក៏មាន​ប្រយោជន៍​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​រឿង​ដែល​អ្នក​គួរតែ​គិត​ម្ដងទៀត ប្រសិនបើ​ស្អប់​សត្វល្អិត​។​

​    ​១. ឃ្មុំ ផលិត​ទឹកឃ្មុំ​
​    ​បណ្ឌិត​រូប​វិទូ​លោក Albert Eistein ម្ដងនោះ​គាត់​បាន​និយាយថា "​ប្រសិនបើ​ឃ្មុំ​បាត់​ពីលើ​លោក​នេះ នោះ​មនុស្ស​នឹងមាន​អាយុ​តែ ៤ ឆ្នាំ​ទេ​ដើម្បី​រស់នៅ​"​។ សត្វ​ឃ្មុំ​គឺជា​សត្វល្អិត​តូច​ដ៏​សកម្ម ក្រេប​លម្អងផ្កា ផលិត​ទឹកឃ្មុំ​ពី​រុក្ខជាតិ​ផ្សេង​។ ហើយ​ទឹកឃ្មុំ​ប្រៀបបាន​ដូចជា​ថ្នាំ​ទិព្វ​អ៊ីចឹង ព្រោះ​លម្អ​ផ្កា​រាប់រយ​ប្រភេទ​គឺមាន​ក្នុង​ទឹកឃ្មុំ​នេះ​ទាំងអស់​។​

​    ​២. អណ្តើកមាស​
​    ​តើ​អ្នក​ធ្លាប់​ឃើញ​សត្វល្អិត​ប្រភេទ​នេះ​ក្នុង​សួនផ្កា​របស់​អ្នក​ដែរ​ទេ​? សត្វល្អិត​ជួយ​ថែ​សួនផ្កា​របស់​អ្នក ដោយ​វា​ចិញ្ចឹម​ខ្លួន​របស់​វា​ដោយ​ការ​ស៊ី​សត្វល្អិត​ចង្រៃ​។ 

​    ​៣. ដង្កូវនាង​
​    ​ដង្កូវនាង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដង្កូវមេអំបៅ​។ ដង្កូវ​នេះ​គឺមាន​ប្រយោជន៍​ណាស់​សម្រាប់​មនុស្ស ក្នុង​ការផលិត​សូត្រ​ធ្វើ​សម្លៀកបំពាក់​។ ដង្កូវ​នេះ​ស៊ី​ស្លឹក​មន​ដើម្បី​ចិញ្ចឹម​វា​។​

​    ​៤. មេអំបៅ​ស្លាប​ថ្លា​
​    ​ពេល​អ្នក​បើកភ្លើង​សត្វល្អិត​នឹង​មក​ព្រោងព្រាត ហើយក៏​បាន​ហៅ​សត្វ​មេអំបៅ​នេះ​មក​ដែរ​។ សត្វល្អិត​នេះ​ស៊ីសាច់​ជា​អាហារ ដូច្នេះ​មាន​វត្តមាន​របស់​វា​គឺ​សត្វល្អិត​ដែល​មក​ផ្ទះ​របស់​អ្នកនឹង​មិន​គេច​រួច​ពី​វា​នោះទេ​។​

​    ​៥. សត្វ​ស្រមោច កណ្តៀរ រុយ និង​កន្លាត​
​    ​សត្វល្អិត​ទាំងនេះ​គឺ​ជួយ​កែច្នៃ​ជីវសាស្ត្រ​ចម្រុះ​ឡើងវិញ​។ ពួកវា​ស៊ី​ដំណាំ​ងាប់ និង​សត្វល្អិត​ដើម្បី​រស់រានមានជីវិត​។ ដូច្នេះ​ពួកវា​បាន​ចូលរួមចំណែក​ក្នុង​ការកែច្នៃ​ជីវសាស្ត្រ​ចម្រុះ​នៅក្នុង​ធម្មជាតិ​ឡើងវិញ និង​បានធ្វើឱ្យ​ដី​មាន​ជីវជាតិ​សម្រាប់​គោលបំណង​កសិកម្ម​ផងដែរ​៕

ប្រភព៖ wittyfeed

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់