តើនេះជា Transformer ឬក៏មនុស្សយន្ត? មិនមែនទាំងពីរ! ជួបជាមួយត្រាក់ទ័រដែលត្រូវបានកែច្នៃជាឧបករណ៍សម្អាតផ្លូវនៅចិនភាគកណ្តាល។
របកគំហើញថ្មីនេះត្រូវបានគេប្រទះឃើញកំពុងសម្អាតផ្លូវ Xiaogan ខេត្ត Hubei។ ត្រាក់ទ័រនេះត្រូវបានបំពាក់ជាមួយអំបោសឫស្សីចំនួន ១៦ ដែលវិលចុះឡើងដើម្បីបោសដីចេញពីផ្លូវ។
ត្រាក់ទ័រនេះអាចសម្អាតផ្លូវប្រវែង ២០ គីឡូម៉ែត្រក្នុងមួយថ្ងៃ ដែលស្មើនឹងកម្លាំងពលកម្មមនុស្សចំនួន ២០ នាក់ដែលអាចសម្អាតផ្លូវក្នុងមួយថ្ងៃ៕
ប្រភព៖ PeoplesDaily
