adverise with khmeread 1

ពេល​ឃើញ​កូន​របស់​អ្នក​បែកញើស​ឥត​ឈប់ សូម​សង្កេតមើល​អាកា​រៈទាំង​អស់នេះ​សិន មុននឹង​នាំ​ក្មេង​ទៅ​ពេទ្យ​

​    ​ប្រសិនបើ​អ្នក​សង្កេតឃើញថា កូន​របស់​អ្នក​បែកញើស​ច្រើន​ខុសពី​ក្មេង​ដទៃ វា​ជា​ពេលដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ហើយ​។ ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ អាចធ្វើឱ្យ​អ្នកដឹង​ច្បាស់ អំពី​ស្ថានភាព​កូន​របស់​អ្នក ដើម្បី​កុំឱ្យ​អ្នក​ចេះតែ​ព្រួយបារម្ភ​។​

​    ​ការ​បែកញើស គឺជា​ដំណើរការ​មួយ ដែល​រាងកាយ​របស់​យើង​សម្រប​ខ្លួន​ទៅនឹង​សីតុណ្ហភាព​ជុំវិញខ្លួន​។ ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល ជា​អ្នកដើរតួ​ក្នុងការ​គ្រប់គ្រង កម្តៅ​ក្នុង​រាងកាយ​។ ចំពោះ​ទារក ប្រព័ន្ធ​នេះ​ទំនងជា​កំពុង​លូតលាស់ ក្នុង​ដំណាក់​កុមារ​ធំធាត់​បន្តិច​ម្តងៗ ដូច្នេះហើយ វា​អាច​មានការ​ខុសគ្នា​បន្តិច​បន្តួច រវាង​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់ទៀត ដែលជា​ហេតុ​ធ្វើឱ្យ​ក្មេង​ខ្លះ បែកញើស​ជាង​ក្មេង​ខ្លះទៀត​។ 

​    ​ដូច្នេះ បើ​អ្នក​សង្កេតឃើញថា កូន​របស់​អ្នក​បែកញើស អ្នក​គួរតែ​មើល​ឱ្យ​ច្បាស់ ថា​តើ​វា​បែកញើស​ខ្លាំង ឬ​តិចតួច​? តើ​វា​អាច​បណ្តាលមកពី​អាកាសធាតុ​ក្តៅ ឬ​គេង​ស្លៀកពាក់​ច្រើន​ជាន់​ដែរឬទេ​? ដូច្នេះ ចូរ​ដោះស្រាយ​ទៅតាម​នោះ​ទៅ វា​នឹង​អស់​អី​ហើយ ប៉ុន្តែ​ប្រសិនបើ​កូន​របស់​អ្នក ចេះតែ​បែកញើស​ច្រើន ទោះបីជា​សីតុណ្ហភាព​ត្រជាក់ ឬ​កូន​របស់​អ្នក មាន​អា​ការៈខ្វះ​ជាតិ​ទឹក សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា ក្មេង​ដែល​ធាត់ ឬ​ស្គម​ពេក តែងតែ​បែកញើស​ច្រើនជាង​ក្មេង​ធម្មតា​។ ការ​បែកញើស​ច្រើន អាច​បណ្តាលមកពី​៖
​    ​១. បញ្ហា​តំណពូជ​
​    ​២. បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​    ​៣. បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​។​ល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់