adverise with khmeread Ad 225947831

គោ​មហា​សំណាង​! រញ្ជួយ​ដី​ធ្វើឱ្យ​បាក់​ដីភ្នំ​ងាប់​គោក្របី​ជាច្រើន​ជុំវិញខ្លួន​វា តែ​សំណាង​អី​តែ​វា មក​ទុំ​ជាប់​ពីលើ​ដី​ទួល​មួយ​ដុំ​

    ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​បាន​បណ្តាលឱ្យ​រង​ការខូចខាត​ខ្លាំង​ដល់​តំបន់​ទីក្រុង​ជាច្រើន ប៉ុន្តែ​ទិដ្ឋភាព​បំផ្លិចបំផ្លាញ​ខ្លាំង​បំផុត​មួយចំនួន​បាន​កើតឡើង​ក្នុង​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​នូវែសេឡង់​។ 

​    ​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័​រ​មិន​ត្រឹមតែ​ហែក​ផ្លូវធំៗ​ឱ្យដាច់​ជា​ពីរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​កាត់ផ្តាច់​ភ្នំ​ល្បីៗ​មួយចំនួន​ជា​កង់ៗ​ផងដែរ​។ រញ្ជួយ​ដី​មាន​កម្លាំង​ខ្លាំងពេក​រហូតដល់​ថ្នាក់​បន្សល់​នូវ​ទីទួល​មួយ ដែលមាន​គោ​ប៉ុន្មាន​ក្បាល​ជាប់​ពីលើ​នោះ​។ 

​    ​វីដេអូ​មិនគួរ​ឱ្យ​ជឿ​នេះ​បាន​ផ្តិត​យក សត្វ​គោ​កំពុង​ជាប់​លើ​ទួល​មួយ​នៅក្បែរ​ភ្នំ​នៅក្បែរ​ទីប្រជុំជន Kaikoura​។ គោ​បី​ក្បាល​នេះ​រាប់​ថា​សំណាង​ហើយ​ដែល​ចេះ​មក​ជាប់​លើដី​ទួល​មួយ​ដុំ​នេះ​កុំ​អី​ត្រូវ​រងរបួស​ឬ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក្នុង​ដី​ដែល​បាក់​នៅ​ជុំវិញ​ទួល​នោះ​បាត់ទៅហើយ​។ 

​    ​តាម​សេចក្តីរាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា ក្រុម​អ្នក​សង្គ្រោះ​ចំនួន ១៤ នាក់​បាន​ជួយ​គោ​បី​ក្បាល​នេះ​ដោយ​សុវត្ថិភាព​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់