adverise with khmeread 15052032 1177861358967404 1486646973 o

ថ្ងៃទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​មាន​ក្មេង​វង្វេង​ប្រមាណ ​១៥​ នាក់​

    ភ្នំពេញ ៖ ថ្ងៃទី​២​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ​មាន​ករណី​ក្មេង​វង្វេង​ប្រមាណ​១៥​នាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​នាំមក​នៅ​ទីបញ្ជាការ​វាល​ព្រះមេរុ  ដើម្បី​ប្រកាស​ឈ្មោះ​ស្វែងរក​អាណាព្យាបាល​។​

    បន្ទាប់មក​បានប្រគល់​ជូន​ដល់​ឪពុកម្តាយ ឬ​ជីដូន​ជីតា​វិញ ដោយមាន​ការ​សួរ​បញ្ជាក់​ភស្តុតាង​ផ្ទៀងផ្ទាត់ ព្រមទាំង​មានការ​ធ្វើ​កំណត់ហេតុ​ផ្តិត​ស្នាម​មេដៃ​ទទួល​យ៉ាង​ល្អិតល្អន់​ពី​សមត្ថកិច្ច​នៅ​ទីនោះ។​

    ជា​រៀងរាល់​លើក​នៃ​ពិធីបុណ្យ​អុំទូក​តែងតែមាន​ក្មេង​វង្វេង ហើយវិធី​មានតែ​មួយ​គឺ​លោកអ្នក​ដែល​បាត់​កូន​សូម​ប្រញាប់​ទាក់ទង​សមត្ថកិច្ច ហើយ​រង់​ចាំនៅ​ទីបញ្ជាការ​ស្រាល​ក្បែរ​ព្រះបរមរាជវាំង​មាន​សមត្ថកិច្ច​ចាំ​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ទីនោះ៕


 

adverise with khmeread

មតិយោបល់