adverise with khmeread Feature

បុរសម្នាក់ធ្វើដំណើរជាង៣.០០០ គីឡូម៉ែត្រឆ្លងកាត់អាមេរិកដើម្បីរួមមេត្រីជាមួយមេសេះ

          បុរសចូលនិវត្តម្នាក់​បាន​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​៣.០០០គីឡូម៉ែត្រឆ្លងកាត់​ប្រ​ទេសអាមេរិក ដើម្បីរួមសង្វាស​​ជាមួយ​សត្វសេះ។

          ប៉ូលិស​បានដឹងព័ត៌មាន​នេះ នៅពេល​លោក ម៉ៃឃើល ក្រហ្វត (Michael Crawford) អាយុ៦៩​ឆ្នាំ​ បានបង្ហោះសារឃោសនា​​នៅលើបណ្តាញអ៊ីនធឺណេត​ស្វែងរក​​សត្វដើម្បី​រួមរក្ស។

          ប៉ូលិស​សម្ងាត់​បានចាប់ផ្តើម​ទាក់ទងជាមួយ​លោក ម៉ៃឃើល តាម​បណ្តាញ​អ៊ីន​ធឺណេត​ ហើយបានប្រាប់លោក ម៉ៃឃើល ឲ្យ​ធ្វើ​ដំណើរ​ពីផ្ទះ​របស់​លោក​នៅ​រដ្ឋ Pennsylvania ទៅ​រដ្ឋ Arizona ដោយភូតកុហកថា ពួកគេមាន​សត្វ​សេះ ដែល​បុរស​ចំណាស់រូបនេះអាច​ប្រើ​ប្រាស់​ដើម្បី​សម្រេចចំណង់ផ្លូវភេទ​បាន​។

          ប៉ូលិស​បាន​ចាប់ខ្លួន​បុរសរូបនេះ បន្ទាប់ពីបុរសរូបនេះបានចុះពីយន្ត​ហោះ​។ លោក ក្រហ្វត បានសារភាពកំហុស​ចំពោះ​ការ​សមគំនិត​ ដើម្បី​ប្រព្រឹត្តិ​អំពើ​សេព​មេថុន​នឹងសត្វ ហើយត្រូវបានផ្តន្ទាទោស​និង​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការ​ព្យួរ​ទោស​មាន​លក្ខ​ខណ្ឌ​រយៈ​ពេល​១៨​ខែ៕

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់