adverise with khmeread Untitled 1

រថយន្ត​ដឹក​អ្នកដំណើរ បើក​បុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​

    សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ដឹក​អ្នកដំណើរ ១​ គ្រឿង​បើក​បុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង៦ ​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ខាងលិច​ស្ពាន​មនោ ចំងាយ​ប្រហែល ៥០ ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សំរោង​កញ្ជោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប។​

    ប៉ូលិស​ស្រុក​ជីក្រែង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2W-2687 ប្រភេទ ១៥​ កៅអី ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន វី ជី អេស អ៊ិ​ច​ប្រេ​ស្ស ពី​ភ្នំពេញ​សៀមរាប គឺ​រថយន្ត​បើក​ពី​កើ​តទៅ​លិច។ ​លុះដល់​ចំណុចកើតហេតុ​បុក​អ្នក​ថ្មើរជើង​ម្នាក់​បណ្ដាល​ឱ្យស្លាប់ អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​។​

    បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​កម្លាំង​ប៉ូលិស​ស្រុក​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ វាស់វែង ហើយ​បាន​យក​រថយន្ត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​។ រីឯ​ជនរងគ្រោះ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

មតិយោបល់