adverise with khmeread Unnamed

ប៉ូលិស​ស្រុក​សំបូរ​ចាប់​មុខសញ្ញា​លួច​សកម្ម​បញ្ជូនទៅ​តុលាការ

    ក្រចេះ ៖ ជនសង្ស័យ​ជើង​ខ្លាំង​ជំនាញ​ខាង​លួច​យ៉ាងសកម្ម​នៅ​ស្រុក​សំបូរ ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​ប៉ូលិស​ស្រុក បន្ទាប់ពីជននេះ​បានធ្វើ​សកម្មភាព​លួច​សម្ភារៈ​និង​គ្រឿងអលង្ការ​ជា​លើកចុងក្រោយ​នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ។​

    លោក​អនុសេនីយ៍ឯក​ណ​យ ស៊ី ថាច អធិការរង​ប៉ូលិស​ស្រុក​សំបូរ​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​ អ៊ី គឹម​លាង អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ទឹក​ក ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា កន្លងទៅនេះ បន្ទាប់ពី​ជននេះ​បាន​បន្លំ​ឡើង​លួច​សម្ភារៈ​គ្រឿងអលង្ការ​របស់របរ​មួយចំនួន​របស់​អ្នកភូមិ នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។​

    លោក​អធិការរង​បញ្ជាក់ថា ជន​ម្នាក់នេះ​ជា​មុខសញ្ញា​លួច​យ៉ាងសកម្ម​ដែល​ប៉ូលិស​កំពុងតែ​តាម​ប្រ​ម៉ាញ់ ហើយក៏​ជា​មុខសញ្ញា​ធ្លាប់ជា​ប់ព​ន្ឋ​នាគា​រ ពាក់​ព័​ន្ធ​និង​អំពើ​លួច​ផងដែរ នៅ​ពល​នេះ​ប៉ូលិស​បាន​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ៕

adverise with khmeread

មតិយោបល់