adverise with khmeread Unnamed

បង្ក្រាប​ទីតាំង​ហ្គេម​ឃាត់​មនុស្ស​ ៧​ នាក់​

    ភ្នំពេញ ៖ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​បាន​ចុះបង្ក្រាប​ទីតាំង​លួចលាក់​ប្រព្រឹត្ត​លេងល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ ប៉េ​៥ ផ្លូវ​២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី​នៅវេលា​ម៉ោង ៧​យប់​ថ្ងៃទី​១៤​ វិច្ឆិកា ​២០១៦ ឃាត់​មនុស្ស​៧​នាក់​។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​សមត្ថកិច្ច​ចម្រុះ ឃាត់ខ្លួន​មនុស្ស ៧ ​នាក់​,​ ដកហូត ទូ​កុំព្យូទ័រ ១០​គ្រឿង (​រក្សាទុក​នៅ​សាលាខណ្ឌ​),​ លុយ ១.០៩០​ដុល្លារ​ និង​លុយ​ខ្មែរ​ ៤៣៣.៩០០​រៀល (​រក្សាទុក​នៅ​សាលាខណ្ឌ​)។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៧​នាក់​ខាងលើ​កំពុងធ្វើការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​សែន​សុខ៕

adverise with khmeread

មតិយោបល់